អំពីមង្គលសិរី

ពិធីមង្គលការ ឬអាពាហ៍ពិពាហ៍ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ និងជាថ្ងៃដ៏វិសេសវិសាលបំផុតមួយក្នុងដំណើរជីវិតរបស់មនុស្សពីរនាក់ ដែលសម្រេចចិត្តចាប់ដៃគ្នាកសាងគ្រួសារថ្មី។ គូស្នេហ៍គ្រប់គូតែងប្រាថ្នាចង់ឱ្យថ្ងៃដ៏សំខាន់នេះពោរពេញដោយសុភមង្គល ស្រស់ស្អាត សមតាមបំណង និងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏មានតម្លៃដែលមិនអាចបំភ្លេចបាន។ ដើម្បីសម្រេចបាននូវបំណងប្រាថ្នានេះ ការរៀបចំផែនការបានល្អ ការទទួលបានព័ត៌មានត្រឹមត្រូវ និងការជ្រើសរើសអ្នកផ្តល់សេវាកម្មដែលសមស្រប គឺជាកត្តាដ៏សំខាន់។

ទោះជាយ៉ាងណា ការរៀបចំអាពាហ៍ពិពាហ៍នៅតែជាកិច្ចការដែលមានភាពស្មុគស្មាញ ដោយគូស្នេហ៍ត្រូវចំណាយពេលស្វែងរកព័ត៌មានពីប្រភពផ្សេងៗគ្នា ដើម្បីទទួលបានចំណេះដឹង គំនិតច្នៃប្រឌិត និងស្វែងរកអ្នកផ្តល់សេវាកម្មដែលមានគុណភាព សមស្របនឹងតម្រូវការ និងថវិការបស់ខ្លួន។ ទន្ទឹមនឹងនេះ អ្នកជំនាញ អាជីវកម្ម និងអ្នកផ្តល់សេវាកម្មក្នុងវិស័យអាពាហ៍ពិពាហ៍ ក៏ត្រូវការមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដែលមានតម្រូវការសមស្របផងដែរ។

ដោយមើលឃើញពីតម្រូវការទាំងនេះ មង្គលសិរី (Mongkol Cere) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៦ ដោយមានគោលបំណងក្លាយជាវេទិកាឌីជីថលអាពាហ៍ពិពាហ៍ដ៏ទូលំទូលាយ និងគួរឱ្យទុកចិត្ត ដែលប្រមូលផ្តុំចំណេះដឹង ព័ត៌មាន គំនិតច្នៃប្រឌិត និងធនធានពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍។ យើងប្តេជ្ញាជួយឱ្យគូស្នេហ៍គ្រប់គូអាចស្វែងយល់ពីចំណេះដឹងអាពាហ៍ពិពាហ៍ រៀបចំផែនការពិធីមង្គលការប្រកបដោយទំនុកចិត្ត និងជ្រើសរើសជម្រើសដែលសមស្របនឹងបំណងប្រាថ្នា និងលទ្ធភាពជាក់ស្តែងរបស់ខ្លួន។

លើសពីការផ្តល់មាតិកាឌីជីថល មង្គលសិរីក៏មានគោលដៅភ្ជាប់គូស្នេហ៍ អ្នកជំនាញផ្នែកអាពាហ៍ពិពាហ៍ និងអ្នកផ្តល់សេវាកម្មឱ្យស្ថិតនៅក្នុងវេទិកាតែមួយ ដោយប្រមូលផ្តុំធនធាន និងជម្រើសសេវាកម្មនៅគ្រប់ដំណាក់កាលនៃដំណើររៀបចំអាពាហ៍ពិពាហ៍។ យើងចង់ធ្វើឱ្យការរៀបចំពិធីមង្គលការកាន់តែងាយស្រួល កាត់បន្ថយភាពស្មុគស្មាញ និងជួយឱ្យគូស្នេហ៍អាចសម្រេចក្តីស្រមៃរបស់ខ្លួនបានកាន់តែប្រសើរ។

មង្គលសិរី — រួមចំណែកបង្កើតថ្ងៃដ៏មានន័យ និងអនុស្សាវរីយ៍ដ៏ស្រស់ស្អាតសម្រាប់គូស្នេហ៍គ្រប់គូ។

ចក្ខុវិស័យ

ក្លាយជាវេទិកាឌីជីថលអាពាហ៍ពិពាហ៍ដ៏ធំបំផុត និងឈានមុខគេនៅកម្ពុជា ដែលប្រមូលផ្តុំចំណេះដឹង ធនធាន និងសេវាកម្មអាពាហ៍ពិពាហ៍នៅក្នុងវេទិកាតែមួយ។

បេសកកម្ម

ផ្តល់ចំណេះដឹង ព័ត៌មាន និងធនធានអំពីអាពាហ៍ពិពាហ៍ ព្រមទាំងភ្ជាប់គូស្នេហ៍ជាមួយអ្នកជំនាញ និងអ្នកផ្តល់សេវាកម្មដែលមានគុណភាព ដើម្បីជួយឱ្យគូស្នេហ៍គ្រប់គូអាចរៀបចំផែនការ និងប្រារព្ធពិធីមង្គលការរបស់ខ្លួនបានយ៉ាងល្អប្រសើរ ស្របតាមបំណងប្រាថ្នា តម្រូវការ និងថវិកាដែលមាន។

អាចទំនាក់ទំនងយើងខ្ញុំ តាមរយៈ

Latest Articles

មកដឹងពីវិធីសាស្ត្រការពារសិទ្ធិ និងទារសំណងការខូចខាតពេលត្រូវ កូនកំលោះរត់ចោលរោងការ

វិធីសាស្ត្រការពារសិទ្ធិ និងទារសំណងការខូចខាតពេលត្រូវ កូនកំលោះរត់ចោលរោងការ

ស្នេហាឆ្លងកាត់សម័យកាល៖ តើស្នេហាសម័យមុនបារាំង សម័យបារាំង និងសម័យបច្ចេកវិទ្យាខុសគ្នាបែបណា?

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជារឿងស្នេហារបស់បុព្វបុរសយើងពីអតីតកាល អង្រួនចិត្ត និងជ្រាលជ្រៅខ្លាំងម្ល៉េះ? បើក្រឡេកមើលថយក្រោយក្នុងសម័យបុរាណមុនសម័យបារាំង សេចក្តីស្រឡាញ់រវាងកំលោះក្រមុំគឺស្ថិតក្រោមក្របខ័ណ្ឌប្រពៃណីដ៏តឹងរ៉ឹងបំផុត រហូតដល់ពេលដែលឥទ្ធិពលលោកខាងលិចចាប់ផ្តើមហូរចូលមកក្នុងសម័យអាណានិគមបារាំង ចន្លោះឆ្នាំ ១៨៦៣-១៩៥៣ ដែលធ្វើឱ្យទិដ្ឋភាពស្នេហា ប្ដូរមកមានភាពទន់ភ្លន់ និងរ៉ូមែនទិកបន្តិច។ ចុះបើប្រៀបធៀបជាមួយសម័យបច្ចេកវិទ្យាវិញ តើដំណើរការនៃបេះដូងទាំងបីសម័យកាលនេះខុសគ្នាយ៉ាងដូចម្តេចខ្លះ? ដូចនេះសូមតាមដានជាមួយ មង្គលសិរី ទាំងអស់គ្នា ។ សម័យមុនសម័យបារាំង ក្នុងសម័យកាលបុរាណមុនពេលឥទ្ធិពលបារាំងចូលមកដល់ ទំនាក់ទំនងរវាងកំលោះក្រមុំគឺស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់ឪពុកម្តាយ និងចាស់ទុំក្នុងគ្រួសារ ដោយយុវជននិងយុវតីគ្មានឱកាសបានជួបគ្នា ឬនិយាយគ្នាតែពីរនាក់ដោយសេរីឡើយ។ រាល់ការរៀបការភាគច្រើនត្រូវបានរៀបចំឡើងទាំងស្រុងដោយឪពុកម្តាយជាអ្នកផ្សំផ្គុំ។នារីខ្មែរត្រូវបានអប់រំឱ្យរក្សាខាន់ស្លា និងចរិយាសម្បត្តិយ៉ាងខ្ជាប់ខ្ជួន។ ប្រសិនបើបុរសណាម្នាក់មានសេចក្តីស្រឡាញ់ចំពោះនារី គឺត្រូវតែចូលតាមផ្លូវការ ដោយឱ្យចាស់ទុំចូលទៅដណ្តឹងតាមប្រពៃណីយ៉ាងតឹងរ៉ឹង។ សម័យអាណានិគមបារាំង លុះចូលមកដល់សម័យអាណានិគមបារាំង វប្បធម៌លោកខាងលិចបានចាប់ផ្តើមហូរចូលមកបន្តិចម្តងៗ ដែលធ្វើឱ្យជីវិតសង្គមមានការប្រែប្រួល ប៉ុន្តែផ្នត់គំនិតប្រពៃណីក៏នៅតែមានឥទ្ធិពលខ្លាំងដែរ ដោយសារមិនទាន់មានសេរីភាពជួបគ្នាដោយបើកចំហ យុវវ័យបានប្រើប្រាស់វិធីសាស្ត្រលួចមើលគ្នាពេលបុណ្យទាន ឬសរសេរសំបុត្រស្នេហាអមដោយកំណាព្យផ្ញើតាមរយៈមិត្តភក្តិទុកចិត្ត។នៅតាមទីក្រុងធំៗដូចជាភ្នំពេញ គូស្នេហ៍ចាប់ផ្តើមមានឱកាសបានទៅមើលកុន ដើរលេងមាត់ទន្លេ...

ឱ្យសមជាកូនក្រមុំខ្មែរ!ហេតុអ្វីកូនក្រមុំសម័យថ្មីគួរងាកមកសៀតផ្កាស្រស់ខ្មែរក្នុងថ្ងៃមង្គល?

ភាពថ្លៃថ្នូររបស់កូនក្រមុំខ្មែរយើង មិនត្រឹមតែស្តែងចេញតាមរយៈការគ្រងសម្លៀកបំពាក់ហូលផាមួង ឬគ្រឿងអលង្ការភ្លឺផ្លេកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានរំលេចឡើងយ៉ាងស្រស់ស្អាត និងមានមន្តស្នេហ៍តាមរយៈ « ការសៀតផ្កាស្រស់លើសក់ »។

អាថ៌កំបាំងសុភមង្គលគ្រួសារ របស់អតីតពិធីការិនីទូរទស្សន៏ លីចាន់ដាលីស ដែលជាគំរូគ្រួសារដ៏ល្អក្នុងរង្វង់សិល្បៈ

អាថ៌កំបាំងសុភមង្គលគ្រួសារ របស់អតីតពិធីការិនីទូរទស្សន៏ លីចាន់ដាលីស មានសុភមង្គល ខុសពីគូស្នេហ៏ផ្សេងៗ

ហេតុអ្វីបានជាចំណងនៃការរៀបអាពាហ៍ពិពាហ៍ខ្មែរ មានអត្រានៃការលែងលះតិចជាងបរទេស?

អត្រាលែងលះនៅបណ្តាប្រទេសជាច្រើនកំពុងកើនឡើង អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរនៅតែរក្សាបាននូវភាពរឹងមាំ និងគង់វង្ស។

ស្នេហាឆ្លងដែន ៩ ឆ្នាំ រវាងនារីអាមេរិក Shanae និងស្វាមីខ្មែរ ចាប់ផ្តើមពីលុយ ៥០ ដុល្លារ រហូតមានគ្រួសារដ៏កក់ក្តៅនិងមានសុភមង្គល

ស្នេហា៩ឆ្នាំរវាង Shanae និងស្វាមីខ្មែរ ចាប់ផ្តើមពីបាតដៃទទេរហូតមានគ្រួសារដ៏កក់ក្តៅនិងមានសុភមង្គល

Sponsor

spot_imgspot_img

Stars

មកស្គាល់ថ្នាក់ដឹកនាំ Next Gen របស់អ្នកឧកញ៉ា លាង ម៉េង ដែលបានភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍រួច

Next Gen របស់អ្នកឧកញ៉ា លាង ម៉េង ដែលបានភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍រួច

កម្ពុជាត្រៀម «ស្បៃខ្មែរ» ជាអំណោយអនុស្សាវរីយ៍ដ៏ប្រណិត ទទួលស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

លោកស្រី ពេជ ចន្ទមុន្នី ប៉ាក់ឌិនលើស្បៃខ្មែរដោយផ្ទាល់ដៃ ដើម្បីជាវត្ថុអនុស្សាវរីយ៍ ជូនគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ច្នៃប្រឌិតខ្ពស់!ពិធីភ្ជាប់ពាក្យបែបធម្មជាតិកណ្តាលវាលស្រែ អមដោយជំនូនភោគផលក្នុងស្រុកកម្រៗ និងផ្កាកៀបសក់ធ្វើពីមាស ២ម៉ឺនដុល្លារជាង

ពិធីភ្ជាប់ពាក្យដ៏ស្អាតប្លែកភ្នែក និងកម្របានជួប ដោយសារតែការរៀបចំរោងពិធីយ៉ាងប្រណិតនៅកណ្តាលវាលស្រែធម្មជាតិ ផ្សារភ្ជាប់ជាមួយនឹងការលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរដើមយ៉ាងរស់រវើក ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

ក្តៅគគុកពេញបណ្តាញសង្គម! រងការរិះគន់ធ្ងន់ៗជុំវិញ «ថៃលួចចម្លងវប្បធម៌» អស់ពីកម្ពុជា ដល់មីយ៉ាន់ម៉ា ឡាវ និងឥណ្ឌូនេស៊ី

កន្លងមក មហាជនធ្លាប់តែឃើញការជកជែកដេញដោលយ៉ាងក្តៅគគុកពាក់ព័ន្ធនឹងការលួចចម្លងស្បៃ សម្លៀកបំពាក់ និងប្រពៃណីរបស់កម្ពុជា។ ប៉ុន្តែឥឡូវនេះ ប្រតិកម្មបានរីករាលដាលដល់បណ្តាប្រទេសជិតខាងជាច្រើនទៀតដូចជា ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។