ទម្លាយប្រវត្តិស្នេហានៃការជួបគ្នា មុនឈានដល់ពិធីការដ៏រ៉ូមែនទិកនៅបឹង Como របស់ CEO វ័យក្មេង គួច វរ្ម័ន និង អេលីហ្សា

កាលពីពេលថ្មីៗនេះ មហាជន និងអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះពិធីរៀបអាពាហ៍ពិពាហ៍ដ៏កក់ក្តៅ លក្ខណៈគ្រួសារ ប៉ុន្តែពោរពេញដោយភាពប្រណីត និងរ៉ូមែនទិកឥតឧបមា រវាង CEO វ័យក្មេង លោក គួច វរ្ម័ន (ឬឈ្មោះក្រៅ Cameron) នាយកប្រតិបត្តិក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd និងភរិយាដ៏ស្រស់ស្អាត កញ្ញា ឈុនប៊ុនថា (ហៅ អេលីហ្សា) នៅលើទឹកដីនៃ បឹង Como ដ៏ល្បីល្បាញក្នុងប្រទេសអ៊ីតាលី។

ស្របពេលដែលពិធីរៀបការដ៏ផ្អែមល្ហែមនេះបាននិងកំពុងអង្រួនបេះដូងអ្នកលេងបណ្តាញសង្គម មហាជនជាច្រើនពិតជាចង់ដឹងខ្លាំងណាស់ថា «តើអ្នកទាំងពីរបានស្គាល់គ្នា និងចាប់ផ្តើមទាក់ទងគ្នាតាមរបៀបណា?»អាថ៌កំបាំងនៃប្រវត្តិស្នេហាមួយនេះ ត្រូវបានទម្លាយឱ្យដឹងយ៉ាងច្បាស់តាមរយៈវីដេអូនៅលើបណ្តាញ TikTok ដោយ ព្រះនាង នរោត្តម ពង្សសូរិយា។ ព្រះនាងបានបញ្ជាក់ថា កញ្ញា ឈុនប៊ុនថា (អេលីហ្សា) គឺជាមិត្តភក្តិជិតស្និទ្ធបំផុតមួយរូបរបស់ព្រះនាង។ ដោយសារតែបានឃើញនូវអាកប្បកិរិយារៀបរយ រួមជាមួយនឹងចំណុចល្អៗជាច្រើននៅក្នុងខ្លួនរបស់ អេលីហ្សា ទើបព្រះនាង សូរិយា មានគំនិតចង់ណែនាំនាងឱ្យបានស្គាល់មនុស្សប្រុសល្អម្នាក់។

ពិភពលោកពិតជាចង្អៀតមែន មនុស្សប្រុសល្អដែលព្រះនាងនឹកឃើញនោះ គឺលោក គួច វរ្ម័ន (Cameron) ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធរបស់ស្វាមីព្រះនាង គឺលោក អ៊ឹង ស៊ីវឈន់។ ដោយសារតែឃើញថា អ្នកទាំងពីរមានចរិតលក្ខណៈ សំដីសំដៅ និងចំណង់ចំណូលចិត្តត្រូវគ្នាយ៉ាងល្អឥតខ្ចោះ ព្រះនាង សូរិយា ក៏បានធ្វើជា “ស្ពាន” ណែនាំអ្នកទាំងពីរឱ្យស្គាល់គ្នាជាលើកដំបូងតែម្តង។ចាប់តាំងពីថ្ងៃណែនាំឱ្យស្គាល់គ្នាមក ទំនាក់ទំនងរវាង CEO វ័យក្មេង Cameron និង អេលីហ្សា បានរីកចម្រើនយ៉ាងរលូន ដោយសារតែភាពសមស្របគ្នាទាំងនិស្ស័យ និងការយល់ចិត្តគ្នាទៅវិញទៅមក រហូតទុំជោរ និងឈានដល់ថ្ងៃបង្កើតគ្រួសារជាមួយគ្នា។

ពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ត្រូវបានរៀបចំឡើងយ៉ាងពិសេស និងសម្រិតសម្រាំងបំផុតនៅលើទឹកដីទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៃ បឹង Como អ៊ីតាលី។ ទោះបីជាកម្មវិធីនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ជាគ្រួសារ និងមិត្តភក្តិជិតស្និទ្ធត្រឹមតែប្រមាណ ៤០ នាក់ ប៉ុណ្ណោះក្តី ប៉ុន្តែបរិយាកាសទាំងមូលត្រូវបានគ្របដណ្តប់ដោយស្នាមញញឹម ភាពរីករាយ និងភាពកក់ក្តៅជាទីបំផុត។

រាល់ទិដ្ឋភាព ទីតាំង និងសកម្មភាពក្នុងកម្មវិធី ត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ និងមានទាក់ទាញខ្លាំង ដែលធ្វើឱ្យអាពាហ៍ពិពាហ៍មួយនេះ ក្លាយជា “ពិធីការក្នុងសុបិន” ដ៏មានន័យ និងមិនអាចបំភ្លេចបានក្នុងជីវិតរបស់អ្នកទាំងពីរ៕

Discover

Sponsor

spot_imgspot_img

Latest

មកស្គាល់ថ្នាក់ដឹកនាំ Next Gen របស់អ្នកឧកញ៉ា លាង ម៉េង ដែលបានភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍រួច

Next Gen របស់អ្នកឧកញ៉ា លាង ម៉េង ដែលបានភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍រួច

ស្នេហាឆ្លងដែន ៩ ឆ្នាំ រវាងនារីអាមេរិក Shanae និងស្វាមីខ្មែរ ចាប់ផ្តើមពីលុយ ៥០ ដុល្លារ រហូតមានគ្រួសារដ៏កក់ក្តៅនិងមានសុភមង្គល

ស្នេហា៩ឆ្នាំរវាង Shanae និងស្វាមីខ្មែរ ចាប់ផ្តើមពីបាតដៃទទេរហូតមានគ្រួសារដ៏កក់ក្តៅនិងមានសុភមង្គល

ពីផ្កាតាមវាលស្រែ និងសួនច្បារ ក្លាយជាគ្រឿងលម្អសក់ដ៏ប្រណិតរបស់កូនក្រមុំខ្មែរ

ពីផ្កាតាមវាលស្រែ ក្លាយជាគ្រឿងលម្អសក់ដ៏ប្រណិតរបស់កូនក្រមុំខ្មែរ