មន្តស្នេហ៍នាដការីរបាំបុរាណ៖ពិធីភ្ជាប់ពាក្យ លីមសុណាលីស បង្ហាញពីរសនិយមដ៏អស្ចារ្យ លើការតុបតែងដ៏ប្រណីត និងពោរពេញដោយក្តីសុខ

ទស្សនិកជន និងអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គម កំពុងតែបង្ហាញការសាទរយ៉ាងខ្លាំងចំពោះពិធីភ្ជាប់ពាក្យដ៏មានអត្ថន័យ និងពោរពេញដោយភាពស្រស់ស្អាតរបស់កញ្ញា លីម សុណាលីស ដែលជាតារាសម្ដែង ជានាដការីរបាំបុរាណខ្មែរ និងជា Content Creator ដ៏ល្បីល្បាញមួយរូប។ កម្មវិធីដ៏មានសិរីសួស្តីនេះប្រព្រឹត្តទៅយ៉ាងរលូន ដោយអមមកជាមួយនូវស្នាមញញឹម និងក្តីសុខយ៉ាងក្រៃលែងពីសំណាក់គូដណ្តឹងទាំងពីរ។

អ្វីដែលកាន់តែទាក់ទាញភ្នែកមហាជនខ្លាំងបំផុតនោះ គឺការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់លើគ្រប់ដំណាក់កាលនៃពិធី ដោយចាប់ផ្តើមពី ឈុតសម្លៀកបំពាក់ ដ៏ប្រណីតបែបបុរាណ ដែលកញ្ញា លីម សុណាលីស ទទួលបានការសរសើរពីរសនិយមដ៏ស៊ីវិល័យរបស់នាង។

ទន្ទឹមនឹងនេះ ការឌីស្សាញ រោងជ័យ និងការតុបតែងលម្អ ក៏មានភាពខុសប្លែក និងលេចធ្លោរយ៉ាងខ្លាំង ដោយគូស្នេហ៍មួយគូនេះបានជ្រើសរើសយក ពណ៌ត្នោត (Brown) និងពណ៌ប្រាក់ មកលាយបញ្ចូលគ្នាយ៉ាងចុះសម្រុង ដែលធ្វើឱ្យបរិយាកាសទាំងមូលមើលទៅមានភាពអភិជន កក់ក្តៅ និងទាន់សម័យជាទីបំផុត។
មិនត្រឹមតែប៉ុណ្ណោះ ពិធីភ្ជាប់ពាក្យរបស់អ្នកសិល្បៈរូបនេះ ក៏បានបង្កប់នូវអត្ថន័យអភិរក្សវប្បធម៌ និងប្រពៃណីខ្មែរយ៉ាងជ្រាលជ្រៅផងដែរ តាមរយៈការរៀបចំកញ្ចប់ ជំនូនបែបខ្មែរ ដោយយកប្រភេទ ផ្លែឈើបុរាណ និងផ្លែឈើព្រៃកម្ររបស់ខ្មែរ មកដាក់តាំង និងរៀបចំក្នុងពិធី ដូចជា ផ្លែកោដ ផ្លែថ្កូវ ផ្លែត្រប់ពុធលំញង ផ្លែក្រឡាញ់ ផ្លែប៉មព្រៃ និងផ្លែឈើជាច្រើនមុខទៀត ដែលកម្រនឹងបានឃើញក្នុងសម័យកាលបច្ចុប្បន្ន។


ជាពិសេស ភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់ចំពោះភ្ញៀវកិត្តិយសក៏ត្រូវបានបង្ហាញឡើងយ៉ាងប្លែកភ្នែក គឺការរៀបចំ ផ្កាស្រស់ ដ៏ស្រស់ស្អាត ដើម្បីយកទៅជូនដល់ភ្ញៀវកិត្តិយសគ្រប់រូបដែលបានចំណាយពេលដ៏មានតម្លៃចូលរួមអបអរសាទរក្នុងថ្ងៃដ៏ពិសេសនេះផងដែរ។

ពិធីភ្ជាប់ពាក្យរបស់កញ្ញា លីម សុណាលីស មិនត្រឹមតែជាការបោះជំហានចូលក្នុងជីវិតគូដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូដ៏ល្អមួយក្នុងការលើកស្ទួយ និងបង្កប់នូវតម្លៃវប្បធម៌ខ្មែរដ៏សំបូរបែប តាមរយៈការច្នៃប្រឌិតដ៏ប្រណីតគួរឱ្យសរសើរ៕

Discover

Sponsor

spot_imgspot_img

Latest

ទម្លាយប្រវត្តិស្នេហានៃការជួបគ្នា មុនឈានដល់ពិធីការដ៏រ៉ូមែនទិកនៅបឹង Como របស់ CEO វ័យក្មេង គួច វរ្ម័ន និង អេលីហ្សា

ពិធីរៀបអាពាហ៍ពិពាហ៍ដ៏កក់ក្តៅ លក្ខណៈគ្រួសារ ប៉ុន្តែពោរពេញដោយភាពប្រណីត និងរ៉ូមែនទិកឥតឧបមា រវាង CEO វ័យក្មេង លោក គួច វរ្ម័ន និងភរិយាដ៏ស្រស់ស្អាត កញ្ញា ឈុនប៊ុនថា (ហៅ អេលីហ្សា) នៅលើទឹកដីនៃ បឹង Como ដ៏ល្បីល្បាញក្នុងប្រទេសអ៊ីតាលី។

កម្ពុជាត្រៀម «ស្បៃខ្មែរ» ជាអំណោយអនុស្សាវរីយ៍ដ៏ប្រណិត ទទួលស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

លោកស្រី ពេជ ចន្ទមុន្នី ប៉ាក់ឌិនលើស្បៃខ្មែរដោយផ្ទាល់ដៃ ដើម្បីជាវត្ថុអនុស្សាវរីយ៍ ជូនគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ប្រវត្តិនិងអត្ថន័យ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក