អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក តាមរយៈបទ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ»ជាភាសាបារាំង ក្នុងរាត្រីហ្វ្រង់កូហ្វូនី

ក្នុងបរិយាកាសដ៏មហោឡារិកនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ មានបុគ្គលលេចធ្លោជាច្រើនរូបបានចូលរួមបង្ហាញស្នាដៃ និងវត្តមានដ៏មានតម្លៃ។ ក្នុងចំណោមនោះ ព្រះរាជសកម្មភាព និងទឹកដមសំនៀងដ៏ក្រអួនក្រអៅរបស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានក្លាយជាចំណុចទាក់ទាញយ៉ាងខ្លាំងពីសំណាក់មហាជនជាតិ និងអន្តរជាតិ រហូតធ្វើឱ្យបណ្តាញទូរទស្សន៍អន្តរជាតិដ៏ធំរបស់បារាំង TV5MONDE យកមកចុះផ្សាយយ៉ាងផុសផុល។

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានយាងចូលរួមសម្តែង និងបកស្រាយបទចម្រៀងយ៉ាងពិរោះរណ្តំជាភាសាបារាំង ដែលមានចំណងជើងថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ»  បទចម្រៀងថ្មី ជាភាសាបារាំង « Le cambodge royaume des merveilles » ដែលរៀបរាប់អំពី សម្រស់ ប្រវត្តិសាស្ត្រ វប្បធម៌ អត្តសញ្ញាណជាតិ និងមោទនភាពរបស់ខ្មែរ នៅក្នុងកម្មវិធីពិធីជប់លៀងផ្លូវការជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០។

កម្មវិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីអបអរសាទរកិច្ចប្រជុំកំពូល ព្រមទាំងថ្វាយការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូជាន់ខ្ពស់ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោក រួមទាំងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron ផងដែរ។ តាមរយៈព្រះសមត្ថភាពដ៏ខ្ពស់ក្នុងការប្រើប្រាស់ភាសាបារាំងយ៉ាងស្ទាត់ជំនាញ គួបផ្សំជាមួយទឹកដមសំនៀងដ៏ពិរោះរណ្តំ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានក្លាយជាកម្លាំងចលករ និងជាអ្នកតំណាងយុវជនកម្ពុជាដ៏លេចធ្លោ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ និងភាសាបារាំងទៅកាន់ឆាកអន្តរជាតិ។

ក្រៅពីការសម្តែងសិល្បៈដ៏គួរឱ្យស្ញប់ស្ញែងហើយនោះ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ក៏បានជួបសម្តែងការគួរសម និងថតរូបទុកជាអនុស្សាវរីយ៍យ៉ាងស្និទ្ធស្នាលជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងលោកជំទាវ Brigitte Macron ផងដែរ ដែលរូបភាពទាំងនេះបានបង្កើតជាក្តីមោទនភាពយ៉ាងក្រៃលែងសម្រាប់ប្រជាជនខ្មែរគ្រប់រូប៕

[វីដេអូនៅទីនេះ]

Discover

Sponsor

spot_imgspot_img

Latest

ប្រវត្តិស្នេហាដ៏លេចធ្លោរបស់ថ្នាក់ដឹកនាំកម្ពុជា នៅក្នុងកម្មវិធីហ្វ្រង់កូហ្វូនី

ប្រវត្តិស្នេហាដែលលេចធ្លោរបស់ថ្នាក់ដឹកនាំកម្ពុជា នៅក្នុងកម្មវិធីហ្វ្រង់កូហ្វូនី ជាពិសេសផ្លែស្ពឺ

កក្រើកស្រុកខ្មែរ! មង្គលការអភិជន SENG & CHO ដេគ័រប្រណីតដូចវិមានសួគ៌ មហាជនលាន់មាត់សរសើរគ្រប់គ្នា

តើអ្នកធ្លាប់ឃើញពិធីមង្គលការដែលថត Pre-wedding រហូតដល់ ១៣ ប្រទេស ប្រើប្រាស់រ៉ូបរៀបការទម្ងន់ ៥០ គីឡូ និងកាន់បាច់ផ្កាគ្រីស្តាល់ Swarovski តម្លៃរហូតដល់ $៦,០០០

រូបថតប្រវត្តិសាស្ត្រ៖ ស្ត្រីខ្មែរក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បុរាណ ឆ្នាំ១៩២៨

រូបថតប្រវត្តិសាស្ត្ររបស់ស្រ្តីខ្មែរ ក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បុរាណ ឆ្នាំ១៩២៨

អតីតកាលដ៏ស៊ីវិល័យ! រំឭកវត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង

វត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង