កក្រើកស្រុកខ្មែរ! មង្គលការអភិជន SENG & CHO ដេគ័រប្រណីតដូចវិមានសួគ៌ មហាជនលាន់មាត់សរសើរគ្រប់គ្នា

តើអ្នកធ្លាប់ឃើញពិធីមង្គលការដែលថត Pre-wedding រហូតដល់ ១៣ ប្រទេស ប្រើប្រាស់រ៉ូបរៀបការទម្ងន់ ៥០ គីឡូ និងកាន់បាច់ផ្កាគ្រីស្តាល់ Swarovski តម្លៃរហូតដល់ $៦,០០០ ដែរឬទេ? មង្គលការអភិជនកម្រិតអន្តរជាតិខ្មែរមួយគូនេះ ទើបតែបានធ្វើឱ្យមហាជន និងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែការរៀបចំតុបតែងប្រកបដោយសិល្បៈប្រណីតភាពយ៉ាងស្កឹមស្កៃ មិនធ្លាប់មានពីមុនមក!

ពិធីអាពាហ៍ពិពាហ៍ដ៏កក្រើកនេះ ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេងវាងកូនកំលោះ លោក ជា សេង និងកូនក្រមុំ កញ្ញា សេង ជនីនាថ ដែលត្រូវជាកូនស្រីបង្កើតរបស់ ឯកឧត្ដម សេង ប៊ុនឃាង សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងលោកជំទាវ។ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ទទួលបានការស្ញប់ស្ញែងយ៉ាងខ្លាំងពីមហាជន ទាំងលើផ្នែករូបសម្រស់ សមត្ថភាព និងជីវភាពស្តុកស្តម្ភ។

ប្រភព៖ one memory

មុនឈានដល់ថ្ងៃមង្គលសិរីសួស្តី គូស្នេហ៍អភិជនមួយគូនេះបានចំណាយពេល និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការថតរូប Pre-wedding នៅលើទឹកដីនៃ ១៣ ប្រទេសផ្សេងៗគ្នា រួមជាមួយទីតាំងស្អាតៗជាច្រើនទៀតក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ទាំងឈុតប្រពៃណីខ្មែរ និងឈុតសម័យបរទេស ត្រូវបានច្នៃប្រឌិតឡើងយ៉ាងផ្ចិតផ្ចង់ បំពាក់ដោយគ្រឿងអលង្ការមានតម្លៃមហាសាល។ ទិដ្ឋភាពទាំងមូលនៃពិធីត្រូវបានច្នៃប្រឌិតឡើងដូចជា វិមានអភិជនដ៏ស្ដុកស្ដម្ភ ដោយមានការច្របាច់បញ្ចូលគ្នារវាងក្បូរក្បាច់បុរាណខ្មែរ និងរចនាបថសម័យទំនើបយ៉ាងរលូន ដោយប្រើប្រាស់ពណ៌ក្រហមក្រមៅ ពណ៌មាស និងវាំងននពណ៌ខៀវ បង្កើតបានជាបរិយាកាសដ៏មានអំណាច។

ចំណែកសសរចម្លាក់មាសស្កឹមស្កៃ ចង្កៀងគ្រីស្តាល់ព្យួរលម្អភ្លឺផ្លេក និងដើមស្លាពណ៌មាសដ៏ធំសម្បើម បង្កើតបានជាទេសភាពដ៏លេចធ្លោយ៉ាងអស្ចារ្យ។ចំណែកឯការរៀបចំដោតផ្កាកុលាបក្រហម និងផ្កាស្រស់ចម្រុះមុខរាប់ម៉ឺនទងក្នុងថូបុរាណតាមដងផ្លូវដើរ អមដោយកម្រាលព្រំរចនាម៉ូដថ្មីពីផ្កាព្កុល និងគ្រីស្តាល់ក៏កាន់តែទាក់ទាញដែរ។ចំណែកឯភ្ញៀវកិត្តិយសវិញ ក៏ទទួលបានកាដូអនុស្សាវរីយ៍ជាត្បូង ១០ ពណ៌ ដែលតំណាងឱ្យអត្ថន័យសិរីមង្គលផ្សេងៗគ្នាដែរ។

ចំណុចលេចធ្លោដែលធ្វើឱ្យគេឯងលាន់មាត់សរសើរមិនដាច់ពីមាត់ គឺរ៉ូបអាពាហ៍ពិពាហ៍របស់កូនក្រមុំដែលមានទម្ងន់រហូតដល់ ៥០ គីឡូក្រាម រចនាឡើងយ៉ាងប្រណីត និងមានតម្លៃថ្លៃកប់ពពក។ អ្វីដែលកាន់តែពិសេសនោះ គឺបាច់ផ្កាកាន់ដៃរបស់កូនក្រមុំ ត្រូវបានច្នៃចេញពី គ្រីស្តាល់ Swarovski យ៉ាងភ្លឺចែងចាំង ដែលមានតម្លៃរហូតដល់ទៅ ៦,០០០ ដុល្លារអាមេរិក។

គួរបញ្ជាក់ថា ពិធីអាពាហ៍ពិពាហ៍របស់ លោក ជា សេង និង កញ្ញា សេង ជនីនាថ (SENG & CHO) មិនត្រឹមតែបង្ហាញពីភាពស្ដុកស្ដម្ភនៃគ្រួសារអភិជនទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពមួយដែលបានបង្ហាញទៅកាន់ពិភពលោក អំពីសមត្ថភាព និងគំនិតច្នៃប្រឌិតនៃវិស័យឌីហ្សាញដេគ័រមង្គលការនៅកម្ពុជា ដែលមានភាពស៊ីវិល័យ និងប្រណីតភាពមិនចាញ់កម្មវិធីធំៗលើឆាកអន្តរជាតិនោះឡើយ៕

Discover

Sponsor

spot_imgspot_img

Latest

មហាសេដ្ឋីវ័យក្មេង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ត្រូវបានម្តាយស្នើសុំឱ្យសម្តេចធិបតីជួយរកប្រពន្ធ

ម្តាយរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ស្នើរសុំឱ្យសម្តេចធិបតី ជួយរកប្រពន្ធឱ្យ

អតីតកាលដ៏ស៊ីវិល័យ! រំឭកវត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង

វត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក តាមរយៈបទ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ»ជាភាសាបារាំង ក្នុងរាត្រីហ្វ្រង់កូហ្វូនី

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក តាមរយៈបទ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ»ជាភាសាបារាំង

ផ្ទះទី២នៅតែកក់ក្តៅ! វត្តមាន Angelina Jolie នៅភ្នំពេញលើកនេះ ពោរពេញដោយភាពសាមញ្ញ និងការឱ្យតម្លៃវប្បធម៌ខ្មែរ

វត្តមាន Angelina Jolie នៅភ្នំពេញលើកនេះ ពោរពេញដោយភាពសាមញ្ញ និងការឱ្យតម្លៃវប្បធម៌ខ្មែរ