ក្រៅពី អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ភាគីដៃគូស្ថាបនិកដ៏សំខាន់មួយទៀតគឺ អ្នកឧកញ៉ា លាង ឃុន ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khmer Beverages ក៏មានបុត្រប្រុស-ស្រី ជាអ្នកជំនាន់ក្រោយ (Next Gen) ដែលបាន និងកំពុងចូលរួមដឹកនាំអាជីវកម្មសម្ព័ន្ធក្រុមហ៊ុន និងបានរៀបអាពាហ៍ពិពាហ៍និងភ្ជាប់ពាក្យជាសិរីមង្គលផងដែរ ដោយក្នុងនោះរួមមាន៖
១. លោក អ៊ឹង វីរៈ
ដែលជាកូនប្រុសច្បង អ្នកឧកញ៉ា លាង ឃុន ជា CEO វ័យក្មេង និងជាអ្នកបន្ត ក្រុមហ៊ុន Khmer Beverages មានសមត្ថភាព បានចូលរោងពិធីភ្ជាប់ពាក្យយ៉ាងអធិកអធមជាមួយ កញ្ញា ស៊ុន ស៊ីមុនី ដែលជាកូនស្រីពៅរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីភ្ជាប់ពាក្យនេះធ្វើឡើងនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៣។ ហើយមួយរយះកន្លងមក លោក អ៊ឹង វីរៈ និងភរិយាអ្នកនាង ស៊ុន ស៊ីមុនី ក៏បានរៀបការនៅលើទឹកដីអឺរ៉ុបរួចហើយដែរ ហើយក៏និងមានគម្រោងរៀបការនៅចុងឆ្នាំ២០២៦នេះដែរ។

២. អ៊ឹង កណិការ
ជាកូនស្រី អ្នកឧកញ៉ា លាង ឃុន បានរៀបអាពាហ៏ពិពាហ៏ជាមួយកូនកំលោះ ប៉ែន សំអាតសុទ្ធជាតិ ជាកូនប្រុសរបស់លោក ប៉ែត សំអាត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣។

ក្រៅពីជីវិតអាពាហ៍ពិពាហ៍ និងមង្គលការដ៏អធិកអធម ក្រុមអ្នកបន្តវេនជំនាន់ក្រោយ (Next Gen) របស់គ្រួសារជីប ម៉ុង ទាំងអស់ សុទ្ធសឹងតែជាបុគ្គលដែលមានចំណេះដឹងជ្រៅជ្រះ បានបញ្ចប់ការសិក្សាពីបរទេស និងកំពុងកាន់កាប់តំណែងសំខាន់ៗនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ ជីប ម៉ុង គ្រុប (ដូចជា វិស័យអចលនទ្រព្យ ភេសជ្ជៈ ធនាគារ និងផ្សារទំនើប) ដើម្បីដឹកនាំសម្ព័ន្ធក្រុមហ៊ុននេះឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតនៅលើទីផ្សារកម្ពុជា។

ដោយឡែកសម្រាប់ Next Gen របស់អ្នកឧកញ៉ា លាង ហួង (ហេនរី)ក៏បានភ្ជាប់ពាក្យរួចហើយដែរ ដោយកញ្ញា អ៊ឹង នីកូល (Nicole)ជាកូនស្រីរបស់អ្នកឧកញ៉ា លាង ហួង (ហេនរី) ជាអគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិក ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង។ ដែលត្រូវជាគូដណ្តឹងលោក ផន មុតច័ន្ទឧត្តម ហៅ (Erich) ។ លោក ផន មុតច័ន្ទឧត្តម ហៅ Erich ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិក និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។
ពិធីភ្ជាប់ពាក្យរបស់ Next Gen ទាំងពីររូប បានប្រព្រឹត្តទៅក្រោមបរិយាកាសយ៉ាងប្រកបដោយសិរីសួស្តី ភាពកក់ក្តៅ និងភាពអស្ចារ្យ។ នៅក្នុងពិធីនោះ មានការរៀបចំតុបតែងលម្អយ៉ាងផ្ផ្អែមល្ហែម ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ខ្មែរយ៉ាងខ្ជាប់ខ្ជួន។ការគូផ្គង និងភ្ជាប់ពាក្យរវាងកញ្ញា អ៊ឹង នីកូល និងលោក ផន មុតច័ន្ទឧត្តម (Erich) ត្រូវ បានគេមើលឃើញថាជាការភ្ជាប់ចំណងមេត្រីភាពដ៏រឹងមាំរវាងគ្រួសារពាណិជ្ជករជាន់ខ្ពស់ និងឥស្សរជនជាន់ខ្ពស់ក្នុងប្រទេសកម្ពុជា៕

