ពីផ្កាតាមវាលស្រែ និងសួនច្បារ ក្លាយជាគ្រឿងលម្អសក់ដ៏ប្រណិតរបស់កូនក្រមុំខ្មែរ

តើអ្នកធ្លាប់ស្រមៃទេថា ផ្កាដែលធ្លាប់តែដុះតាមវាលស្រែ បឹងបួ ឬសួនច្បារធម្មតា អាចប្រែក្លាយជាគ្រឿងលម្អដ៏ល្អឯកនៅលើក្បាលកូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍បានយ៉ាងដូចម្ដេច? នៅពេលដែលយុគសម័យបច្ចេកវិទ្យា និងភាពទំនើបកំពុងរីកចម្រើនខ្លាំង កូនក្រមុំកម្ពុជាសម័យថ្មីបែរជាងាកមកចាប់អារម្មណ៍ និងលើកយកផ្កាស្រស់របស់ខ្មែរមកតុបតែងលើសក់យ៉ាងផុសផុល ដែលបង្កើតបានជាទស្សនីយភាពស្រស់ស្អាត ប្លែកភ្នែក និងពោរពេញដោយការស្រលាញ់វប្បធម៌យ៉ាងជ្រាលជ្រៅក្នុងពេលបច្ចុប្បន្ន។

បន្ទាប់ពី «មង្គលសិរី» បានផ្សព្វផ្សាយអំពីសម្រស់នៃផ្កាខ្មែរសៀតសក់សម្រាប់កូនក្រមុំក្នុងថ្ងៃរៀបពិធីមង្គលការរួចមក សង្កេតឃើញថា និន្នាការនេះបានជ្រាបចូល និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ។ នាពេលបច្ចុប្បន្ន កូនក្រមុំជាច្រើនឱ្យតែមានការរៀបចំពិធីមង្គលការ តែងតែជ្រើសរើសយកផ្កាស្រស់ដែលជាផ្កាខ្មែរចម្រុះប្រភេទ មករចនាតុបតែងលើសក់ ដើម្បីបង្ហាញពីភាពប្រណិត ភាពស្រស់ស្អាតបែបធម្មជាតិ និងរួមចំណែកលើកតម្កើងតម្លៃនៃផ្កាខ្មែរឱ្យកាន់តែលេចធ្លោឡើង ពីមួយរោងទៅមួយរោង។

ការផ្លាស់ប្ដូរដ៏គួរឱ្យកត់សម្គាល់នេះ ហាក់ដូចជាមានភាពខុសប្លែកគ្នាឆ្ងាយកាលពីមុន ដែលកូនក្រមុំភាគច្រើនមិនសូវចាប់អារម្មណ៍ ឬមិនសូវនិយមយកផ្កាខ្មែរមកសៀតលម្អសក់នោះឡើយ។ ប៉ុន្តែមកដល់ពេលនេះ រូបភាពនៃការតុបតែងខ្លួនបែបនេះបានក្លាយជាចំណុចទាក់ទាញថ្មីមួយ ដែលបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ទោះបីជាសម័យបច្ចេកវិទ្យា និងភាពទំនើបដើរទៅដល់កម្រិតណាក៏ដោយ ក៏កូនក្រមុំកម្ពុជាមិនដែលបោះបង់ចោលផ្កាដែលជារបស់ខ្មែរ ក្នុងការយកមកដាក់បញ្ចូលក្នុងកម្មវិធីមង្គលរបស់ខ្លួននោះដែរ។

ចំពោះប្រភេទផ្កាខ្មែរដែលកូនក្រមុំនិយមយកមកដាក់សៀតនៅលើសក់នាពេលបច្ចុប្បន្ន មានភាពសម្បូរបែប និងចម្រុះមុខគួរឱ្យគយគន់ ដូចជា៖ ផ្កាកំប្លោក ផ្កាក្បាលរុយ ផ្កាននោង ផ្ការាំងភ្នំ ផ្កាឈូកលាយផ្លែឈូក ផ្កាត្រែង ផ្កាអង្កាញ់ ផ្កាម្លិះ ផ្កាសក់ ផ្កាស្នោ ផ្កាស្តៅ ផ្កាចន្ទធូ រួមទាំងផ្កាខ្មែរជាច្រើនប្រភេទផ្សេងទៀតផងដែរ។ ការផ្សំផ្គុំផ្កាទាំងនេះចូលគ្នា មិនត្រឹមតែជួយបន្ថែមសម្រស់ឱ្យកូនក្រមុំមើលទៅទន់ភ្លន់ ថ្លៃថ្នូរ និងមានភាពលេចធ្លោប្លែកពីគេប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយឱ្យមហាជនបានស្គាល់ និងស្រឡាញ់ផ្កាធម្មជាតិរបស់ស្រុកទេសកាន់តែច្រើនថែមទៀតផង។

លើសពីនេះ និន្នាការនៃការយកផ្កាខ្មែរមកប្រើប្រាស់ក្នុងពិធីមង្គលការនេះ ត្រូវបានគេមើលឃើញថា បានជួយឱ្យចំណូលសេដ្ឋកិច្ចជាតិវិលជុំបានល្អប្រសើរ ព្រមទាំងជំរុញឱ្យរោងការផ្សេងៗទៀតចូលរួមគាំទ្រ និងលើកស្ទួយការប្រើប្រាស់ផ្កាខ្មែរនៅក្នុងស្រុកឱ្យកាន់តែទូលំទូលាយ និងច្រើនបន្ថែមទៀតនាពេលអនាគត៕

Discover

Sponsor

spot_imgspot_img

Latest

ស្នេហាឆ្លងកាត់សម័យកាល៖ តើស្នេហាសម័យមុនបារាំង សម័យបារាំង និងសម័យបច្ចេកវិទ្យាខុសគ្នាបែបណា?

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជារឿងស្នេហារបស់បុព្វបុរសយើងពីអតីតកាល អង្រួនចិត្ត និងជ្រាលជ្រៅខ្លាំងម្ល៉េះ? បើក្រឡេកមើលថយក្រោយក្នុងសម័យបុរាណមុនសម័យបារាំង សេចក្តីស្រឡាញ់រវាងកំលោះក្រមុំគឺស្ថិតក្រោមក្របខ័ណ្ឌប្រពៃណីដ៏តឹងរ៉ឹងបំផុត រហូតដល់ពេលដែលឥទ្ធិពលលោកខាងលិចចាប់ផ្តើមហូរចូលមកក្នុងសម័យអាណានិគមបារាំង ចន្លោះឆ្នាំ ១៨៦៣-១៩៥៣ ដែលធ្វើឱ្យទិដ្ឋភាពស្នេហា ប្ដូរមកមានភាពទន់ភ្លន់ និងរ៉ូមែនទិកបន្តិច។ ចុះបើប្រៀបធៀបជាមួយសម័យបច្ចេកវិទ្យាវិញ តើដំណើរការនៃបេះដូងទាំងបីសម័យកាលនេះខុសគ្នាយ៉ាងដូចម្តេចខ្លះ? ដូចនេះសូមតាមដានជាមួយ មង្គលសិរី ទាំងអស់គ្នា ។ សម័យមុនសម័យបារាំង ក្នុងសម័យកាលបុរាណមុនពេលឥទ្ធិពលបារាំងចូលមកដល់ ទំនាក់ទំនងរវាងកំលោះក្រមុំគឺស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់ឪពុកម្តាយ និងចាស់ទុំក្នុងគ្រួសារ ដោយយុវជននិងយុវតីគ្មានឱកាសបានជួបគ្នា ឬនិយាយគ្នាតែពីរនាក់ដោយសេរីឡើយ។ រាល់ការរៀបការភាគច្រើនត្រូវបានរៀបចំឡើងទាំងស្រុងដោយឪពុកម្តាយជាអ្នកផ្សំផ្គុំ។នារីខ្មែរត្រូវបានអប់រំឱ្យរក្សាខាន់ស្លា និងចរិយាសម្បត្តិយ៉ាងខ្ជាប់ខ្ជួន។...

កម្ពុជាត្រៀម «ស្បៃខ្មែរ» ជាអំណោយអនុស្សាវរីយ៍ដ៏ប្រណិត ទទួលស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

លោកស្រី ពេជ ចន្ទមុន្នី ប៉ាក់ឌិនលើស្បៃខ្មែរដោយផ្ទាល់ដៃ ដើម្បីជាវត្ថុអនុស្សាវរីយ៍ ជូនគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

អតីតកាលដ៏ស៊ីវិល័យ! រំឭកវត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង

វត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង