រួមគ្នារំលឹកពីវប្បធម៌ និងជីវិតរស់នៅសម័យបារាំង ស្របពេលកម្ពុជាធ្វើម្ចាស់ផ្ទះហ្វ្រង់កូហ្វូនី

ពីអគារស្ថាបត្យកម្មអឺរ៉ុបដំបូលក្បឿងស៊ីម៉ងត៍ សិល្បៈ របៀបរបបស់រស់នៅ ការអប់រំ រហូតដល់ម៉ូដសម្លៀកបំពាក់អភិជនដ៏ប្រណីត… ទាំងអស់នេះគឺជារសជាតិនៃ “វប្បធម៌សម័យបារាំង” ដែលធ្លាប់អង្រួនសង្គមខ្មែរឱ្យមានភាពរស់រវើកយ៉ាងខ្លាំង! ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហ្វ្រង់កូហ្វូនី ២០២៦ ថ្ងៃនេះ «មង្គលសិរី» នឹងនាំលោកអ្នកត្រឡប់ថយក្រោយមើលពីពេលវេលា ដើម្បីស្វែងយល់ពីមរតកវប្បធម៌ដ៏ទាក់ទាញនេះឡើងវិញ។
ប្រសិនបើនិយាយអំពីសម័យអាណានិគមបារាំងនៅកម្ពុជា វាគឺជាសម័យកាលដ៏សំខាន់មួយដែលបាននាំមកនូវបរិយាកាសថ្មី ការផ្លាស់ប្តូរ និងការរៀបចំមុខមាត់ថ្មីក្នុងសង្គមខ្មែរ ទាំងផ្នែកសិល្បៈ របៀបរបបរស់នៅ ការអប់រំ និងស្ថាបត្យកម្ម ដែលរហូតមកដល់បច្ចុប្បន្ន ស្នាដៃទាំងនោះនៅតែបន្សល់ទុកជាមរតកដ៏មានតម្លៃឱ្យកូនខ្មែរជំនាន់ក្រោយៗបានឃើញ។ ទាំងអស់នេះគឺជារូបភាពសង្គមខ្មែរតាមវិស័យនីមួយៗក្នុងសម័យកាលនោះ៖

ផ្នែកស្ថាបត្យកម្ម និងទីក្រុង

ក្នុងសម័យនោះ ជនជាតិបារាំងបានកែប្រែមុខមាត់ទីក្រុងភ្នំពេញ និងខេត្តធំៗជាច្រើនឱ្យទៅជាទីក្រុងបែបស៊ីវិល័យអឺរ៉ុប។ អគាររដ្ឋបាល សាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែងរបស់មន្ត្រីជាន់ខ្ពស់ ត្រូវបានសាងសង់ឡើងតាមស្ថាបត្យកម្មបារាំងយ៉ាងប្រណីត ដែលមានលក្ខណៈពិសេសដូចជា បង្អួចធំៗ បង្កាន់ដៃ និងដំបូលក្បឿងស៊ីម៉ងត៍បែបអឺរ៉ុប ប៉ុន្តែពេលខ្លះក៏បានបញ្ចូលនូវក្បូរក្បាច់រចនាបែបខ្មែរបន្តិចបន្តួចផងដែរ។

ជីវិតរស់នៅ និងរបៀបរស់នៅប្រចាំថ្ងៃ

មន្ត្រីរាជការ ព្រះរាជវង្សានុវង្ស និងអ្នកមានជីវភាពធូរធារ ចាប់ផ្ដើមនិយមស្លៀកពាក់ខោអាវបែបបារាំង ផឹកកាហ្វេ ស្រាក្រហម ស្ដាប់តន្ត្រីលោកខាងលិច និងចូលចិត្តកីឡាដូចជា វាយកូនបាល់ និងប្រណាំងសេះជាដើម ។អនាម័យផ្ទះសម្បែង និងការប្រើប្រាស់សម្ភារៈទំនើបក្នុងផ្ទះផងដែរ។ការញ៉ាំនំបុ័ង កាហ្វេទឹកដោះគោ ការ៉េម និងការបរិភោគសាច់គោបែបអឺរ៉ុប ត្រូវបាននាំចូល និងក្លាយជាចំណែកមួយនៃរបបអាហាររបស់ប្រជាជនទីក្រុង។

ផ្នែកអប់រំ និងអក្សរសាស្ត្រ

វិស័យអប់រំក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសាលារៀនបារាំង-ខ្មែរ ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ (ឧទាហរណ៍ដូចជាវិទ្យាល័យព្រះស៊ីសុវត្ថិជាដើម)។ តាមរយៈប្រព័ន្ធនេះ កូនខ្មែរទទួលបានឱកាសសិក្សាចំណេះដឹងទូទៅតាមបែបលោកខាងលិច ចេះភាសាបារាំង និងការគិតបែបវិទ្យាសាស្ត្រទំនើប។

ផ្នែកសិល្បៈ និងកម្សាន្ត

ស្របពេលជាមួយគ្នានេះ វប្បធម៌កម្សាន្តថ្មីៗ ដូចជាការលេងកីឡាបាល់ទាត់ ការដើរហាងកាហ្វេ និងការស្តាប់តន្ត្រីលោកខាងលិច បានចាប់ផ្តើមជ្រួតជ្រាបចូលក្នុងស្រទាប់យុវវ័យសម័យថ្មី និងអ្នកក្រុងផងដែរ។

សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរសម័យ​អាណានិគម​បារាំង​ ដែលមានលក្ខណៈ​បែបខ្មែរយ៉ាងវិសេសវិសាល

ពិធីបុណ្យប្រពៃណី និងជំនឿ

ទោះបីរងឥទ្ធិពលយ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែរនៅតែរក្សាខ្ជាប់ខ្ជួននូវពិធីបុណ្យជាតិធំៗ ដូចជា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសាសនាព្រះពុទ្ធ ដែលជាបេះដូង និងជាស្នូលនៃអត្តសញ្ញាណជាតិខ្មែរ ។

ពិធីបុណ្យជាតិសាធារណរដ្ធបារាំង ដែលបានប្រព្រឹត្តនិងរៀបចំឡើងនៅខេត្តបាត់ដំបង ថ្ងៃទី១៤ កក្កដា ១៩០៧

ជាមួយមកសម័យបារាំងមិនត្រឹមតែនាំមកនូវការផ្លាស់ប្តូរផ្នែកនយោបាយ និងរដ្ឋបាលប៉ុណ្ណោះទេ។ វាថែមទាំងបានបង្កើតឱ្យមាន «វប្បធម៌បែបកូនកាត់» ដ៏គួរឱ្យចាប់អារម្មណ៍ ដែលដើរតួនាទីជាស្ពានតភ្ជាប់យ៉ាងរលូនរវាងប្រពៃណីបុរាណដ៏ផូរផង់របស់ខ្មែរ និងភាពស៊ីវិល័យទំនើបនៃពិភពលោកខាងលិចរហូតមកដល់សព្វថ្ងៃ៕

Discover

Sponsor

spot_imgspot_img

Latest

មកដឹងពីវិធីសាស្ត្រការពារសិទ្ធិ និងទារសំណងការខូចខាតពេលត្រូវ កូនកំលោះរត់ចោលរោងការ

វិធីសាស្ត្រការពារសិទ្ធិ និងទារសំណងការខូចខាតពេលត្រូវ កូនកំលោះរត់ចោលរោងការ

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក តាមរយៈបទ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ»ជាភាសាបារាំង ក្នុងរាត្រីហ្វ្រង់កូហ្វូនី

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក តាមរយៈបទ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ»ជាភាសាបារាំង

ទម្លាយប្រវត្តិស្នេហានៃការជួបគ្នា មុនឈានដល់ពិធីការដ៏រ៉ូមែនទិកនៅបឹង Como របស់ CEO វ័យក្មេង គួច វរ្ម័ន និង អេលីហ្សា

ពិធីរៀបអាពាហ៍ពិពាហ៍ដ៏កក់ក្តៅ លក្ខណៈគ្រួសារ ប៉ុន្តែពោរពេញដោយភាពប្រណីត និងរ៉ូមែនទិកឥតឧបមា រវាង CEO វ័យក្មេង លោក គួច វរ្ម័ន និងភរិយាដ៏ស្រស់ស្អាត កញ្ញា ឈុនប៊ុនថា (ហៅ អេលីហ្សា) នៅលើទឹកដីនៃ បឹង Como ដ៏ល្បីល្បាញក្នុងប្រទេសអ៊ីតាលី។

ពីអតីតកាលជាង ១០ ឆ្នាំមុន រហូតដល់ថ្ងៃវិលចួបគ្នាវិញ! តារាស្រី ភិន សុដាលីស បើកបង្ហាញមុខម្ចាស់បេះដូងចាស់ ក្លាយជាគូស្នេហ៍ថ្មីយ៉ាងផ្អែមល្ហែម!

បន្ទាប់ពីស្ងប់ស្ងាត់ និងការប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាចាស់កន្លងមក ពេលនេះតារាស្រី ភិន សុដាលីស បើកបង្ហាញមុខច្បាស់ៗនៃបុរសរូបសង្ហាដែលជាម្ចាស់បេះដូងថ្មី ដែលការពិតទៅគឺជាបុរសដែលធ្លាប់ជាគូដណ្តឹងនិងគ្នា កាលពីអតីតកាល។