ច្នៃប្រឌិតខ្ពស់!ពិធីភ្ជាប់ពាក្យបែបធម្មជាតិកណ្តាលវាលស្រែ អមដោយជំនូនភោគផលក្នុងស្រុកកម្រៗ និងផ្កាកៀបសក់ធ្វើពីមាស ២ម៉ឺនដុល្លារជាង

ពិធីភ្ជាប់ពាក្យដ៏ស្អាតប្លែកភ្នែក និងកម្របានជួបមួយបានកំពុងអង្រួនបណ្តាញសង្គមយ៉ាងខ្លាំង ដោយសារតែការរៀបចំរោងពិធីយ៉ាងប្រណិតនៅកណ្តាលវាលស្រែធម្មជាតិ ផ្សារភ្ជាប់ជាមួយនឹងការលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរដើមយ៉ាងរស់រវើក ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

អ្វីដែលធ្វើឱ្យមហាជន និងអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ស្ទើរតែមិនដកភ្នែកនោះ គឺគំនិតច្នៃប្រឌិតក្នុងការបង្កើតរោងពិធីភ្ជាប់ពាក្យកណ្តាលធម្មជាតិពិតៗ។ បរិយាកាសជុំវិញរោងត្រូវបានអមដោយវាលស្រែខៀវស្រងាត់ ដើមត្នោតលូតខ្ពស់ត្រដែត ដើមឈើតូចធំ និងជួរភ្នំយ៉ាងស្រស់ស្អាត។កាន់តែពិសេសជាងនេះទៅទៀត នៅផ្នែកខាងក្នុងនៃរោងពិធី មានការរៀបចំដេគ័រជា រូបគំនូរ 3D បែបធម្មជាតិនៃវាលស្រែ ដែលត្រសុំត្រសាយស៊ីគ្នាយ៉ាងឥតខ្ចោះជាមួយទិដ្ឋភាពខាងក្រៅរោង ធ្វើឱ្យអ្នកចូលរួមមានអារម្មណ៍ថា ទាំងខាងក្នុង និងខាងក្រៅរោងគឺជារូបភាពធម្មជាតិតែមួយដ៏ស្រស់ស្អាត។

នេះជាបណ្តាការដែលខាងស្រីទទួលបាន

ខុសប្លែកពីពិធីភ្ជាប់ពាក្យទូទៅ ជំនូនដែលម្ចាស់កម្មវិធីបានរៀបចំលើកយកមកក្នុងពិធីនេះ គឺផ្តោតលើផលិផល និងភោគផលក្នុងស្រុកទាំងអស់។ ក្នុងនោះ មានផ្លែឈើស្រស់ៗជាច្រើនប្រភេទ ដូចជា ផ្លែក្រឡាញ់ ផ្លែទំពាំងបាយជូរព្រៃ ផ្លែថ្កូវ ផ្លែសូដា ផ្លែភ្ញៀវ ផ្លែកន្ទួតព្រៃ និងផ្លែឈើព្រៃជាច្រើនមុខទៀត រួមជាមួយនិងគ្រឿងស្លស្លុកមានដូចជា គល់ស្លឹកគ្រៃ មើមល្មៀត មើមខ្ជាយ រួមជាមួយស្រាត្រាំផ្លែឈើ ដែលជាស្រាបែបខ្មែរទៀតផង ហើយចំពោះផ្លែឈើខ្លះជារបស់ធម្មជាតិក្នុងស្រុកកម្រៗ ដែលមនុស្សមួយចំនួនសឹងតែមិនធ្លាប់បានស្គាល់ ឬបានឃើញពីមុនមកផងដែរ។ ការរៀបចំជំនូនបែបនេះ មិនត្រឹមតែបង្ហាញពីភាពប្លែកអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលេចនូវវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរពីដើមពិតៗតែម្តង។ម្ចាស់ពិធីភ្ជាប់ពាក្យដ៏កើនប្រជាប្រិយភាពមួយនេះ ត្រូវបានគេស្គាល់ថា កូនកម្លោះមានឈ្មោះ មុត វណ្ណឌី ចំណែកឯកូនក្រមុំមានឈ្មោះ សារឿន ពុធសុជាតា (ហៅ ទីនទីន) ដែលជាអ្នកជំនួយល្បីមួយរូបផងដែរ។

នៅក្នុងពិធីទាំងមូល អ្នកចូលរួមទាំងអស់បានស្លៀកពាក់ តាមបែបប្រពៃណីខ្មែរយ៉ាងសមសួន និងថ្លៃថ្នូរ។ ក្នុងនោះគេសង្កេតឃើញមានវត្តមានបុគ្គលល្បីៗ អ្នកជំនួញអនឡានល្បីៗជាច្រើនរូបបានអញ្ជើញចូលរួមយ៉ាងកុះករជាភ្ញៀវកិត្តិយស។

ក្រៅពីបរិយាកាសដ៏ស្រស់ស្អាត ឈុតសម្លៀកបំពាក់របស់កូនក្រមុំត្រូវបានច្នៃឡើងយ៉ាងប្រណិត ស៊ីគ្នាយ៉ាងខ្លាំងទៅនឹងបរិយាកាសធម្មជាតិជុំវិញ។ អ្វីដែលកាន់តែធ្វើឱ្យគេភ្ញាក់ផ្អើលថែមទៀតនោះ គឺ ផ្កាកៀបនៅលើសក់របស់កូនក្រមុំ ដែលត្រូវបានធ្វើឡើងពីមាសសុទ្ធ ជាមួយនឹងតម្លៃរហូតដល់ទៅ ២ម៉ឺនដុល្លារជាង ឯណោះ ដែលបន្ថែមនូវភាពលេចធ្លោ និងប្រណិតភាពយ៉ាងខ្លាំងដល់កូនក្រមុំនៅក្នុងថ្ងៃពិសេសនេះ។
ពិធីភ្ជាប់ពាក្យបែបស្រុកស្រែមួយនេះ មិនត្រឹមតែជាការបង្កើតអនុស្សាវរីយ៍ដ៏មានន័យសម្រាប់គូស្នេហ៍ទាំងពីរនោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វផ្សាយ និងរំលេចនូវសម្រស់វប្បធម៌ប្រពៃណីខ្មែរឱ្យមហាជនបានស្គាល់ និងកោតសរសើរគ្រប់ៗគ្នា៕

Discover

Sponsor

spot_imgspot_img

Latest

ស្នេហាឆ្លងកាត់សម័យកាល៖ តើស្នេហាសម័យមុនបារាំង សម័យបារាំង និងសម័យបច្ចេកវិទ្យាខុសគ្នាបែបណា?

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជារឿងស្នេហារបស់បុព្វបុរសយើងពីអតីតកាល អង្រួនចិត្ត និងជ្រាលជ្រៅខ្លាំងម្ល៉េះ? បើក្រឡេកមើលថយក្រោយក្នុងសម័យបុរាណមុនសម័យបារាំង សេចក្តីស្រឡាញ់រវាងកំលោះក្រមុំគឺស្ថិតក្រោមក្របខ័ណ្ឌប្រពៃណីដ៏តឹងរ៉ឹងបំផុត រហូតដល់ពេលដែលឥទ្ធិពលលោកខាងលិចចាប់ផ្តើមហូរចូលមកក្នុងសម័យអាណានិគមបារាំង ចន្លោះឆ្នាំ ១៨៦៣-១៩៥៣ ដែលធ្វើឱ្យទិដ្ឋភាពស្នេហា ប្ដូរមកមានភាពទន់ភ្លន់ និងរ៉ូមែនទិកបន្តិច។ ចុះបើប្រៀបធៀបជាមួយសម័យបច្ចេកវិទ្យាវិញ តើដំណើរការនៃបេះដូងទាំងបីសម័យកាលនេះខុសគ្នាយ៉ាងដូចម្តេចខ្លះ? ដូចនេះសូមតាមដានជាមួយ មង្គលសិរី ទាំងអស់គ្នា ។ សម័យមុនសម័យបារាំង ក្នុងសម័យកាលបុរាណមុនពេលឥទ្ធិពលបារាំងចូលមកដល់ ទំនាក់ទំនងរវាងកំលោះក្រមុំគឺស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់ឪពុកម្តាយ និងចាស់ទុំក្នុងគ្រួសារ ដោយយុវជននិងយុវតីគ្មានឱកាសបានជួបគ្នា ឬនិយាយគ្នាតែពីរនាក់ដោយសេរីឡើយ។ រាល់ការរៀបការភាគច្រើនត្រូវបានរៀបចំឡើងទាំងស្រុងដោយឪពុកម្តាយជាអ្នកផ្សំផ្គុំ។នារីខ្មែរត្រូវបានអប់រំឱ្យរក្សាខាន់ស្លា និងចរិយាសម្បត្តិយ៉ាងខ្ជាប់ខ្ជួន។...

បើកបង្ហាញអាថ៌កំបាំងសុភមង្គល និងរឿងរ៉ាវស្នេហាដ៏ស្មោះស្ម័គ្ររបស់ លោកស្រី ឧកញ៉ា សុភា បុត្រឈរ និងស្វាមីមហាសេដ្ឋីអាល្លឺម៉ង់

រឿងរ៉ាវស្នេហាដ៏ស្មោះស្ម័គ្ររបស់ លោកស្រី ឧកញ៉ា សុភា បុត្រឈរ និងស្វាមីមហាសេដ្ឋីអាល្លឺម៉ង់ ពីអ្នកមិនដែលស្គាល់គ្នា មកជាគូស្វាមីដ៏ផ្អែមល្ហែម និងមានអ្វីៗគ្រប់យ៉ាង។

មកដឹងពី ជីវិតគូរបស់កំពូលតារាចម្រៀងកម្ពុជា ដែលនៅគង់វង្ស ដោយសាងសុភមង្គលទាំងគ្រួសារ និងមុខជំនួញ

ជីវិតគូរបស់កំពូលតារាចម្រៀងកម្ពុជា៤រូប ដែលនៅគង់វង្ស ដោយសាងសុភមង្គលទាំងគ្រួសារ និងមុខជំនួញ ជោគជ័យ ដែលក្លាយជាគំរូដ៏ល្អ និងជាទីកោតសរសើរក្នុងស្រទាប់មហាជន។

តើជាការពិត ឬគ្រាន់តែជាឆាកល្ខោន? មហាជនភ្ញាក់ផ្អើលក្រោយឃើញ ពេជ្រ សោភា និង ឆឹម សក្កដា ទម្លាយរូបថត Pre-wedding ផ្អែមល្ហែម

តើជាការពិត ឬគ្រាន់តែជាឆាកល្ខោន? តារាចម្រៀងជួរមុខ អ្នកនាង ពេជ្រ សោភា និងតារាសម្ដែង លោក ឆឹម សក្កដា បញ្ចេញវីដេអូ និងរូបភាពក្នុងសម្លៀកបំពាក់ប្រពៃណីបែប Pre-wedding យ៉ាងផ្អែមល្ហែម។