មេរៀនកែសម្ផស្សតាមជំនឿហុងស៊ុយ ! ក្រោយស្វាមីលោកស្រី ទ្រី ដាណា មានបញ្ហាលើផ្ទៃមុខ អ្នកជំនាញបង្ហាញកត្តាធំៗ៣

រឿងរ៉ាវនៃការកែសម្ផស្សរបស់ស្វាមីអ្នកជំនួញល្បីឈ្មោះ លោកស្រី ទ្រី ដាណា កំពុងក្លាយជាប្រធានបទក្តៅគគុក និងមានការវែកញែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម នាពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។ ការសម្រេចចិត្តនាំស្វាមីទៅចាក់បំពេញទម្រង់មុខដើម្បីកែហុងស៊ុយ និងលើករាសីរបស់លោកស្រី បែរជាទទួលបានលទ្ធផលខកបំណង ធ្វើឱ្យផ្ទៃមុខរបស់ស្វាមីឡើងហើមប្លែកខុសពីធម្មជាតិ រហូតមានមហាជនខ្លះប្រៀបធៀបថា «ដូចព្រះយូឡាយ» ហើយលោកស្រីផ្ទាល់ក៏បានសម្រេចចិត្តឱ្យអ្នកជំនាញចាក់រំលាយសារធាតុទាំងនោះចោលវិញភ្លាមៗ។

បើតាមដំណើររឿង ដោយសារតែលោកស្រី ទ្រី ដាណា បានសិក្សាស្វែងយល់ខ្លះៗអំពីវិធីសាស្ត្រហុងស៊ុយ លោកស្រីក៏មានបំណងចង់កែប្រែទម្រង់មុខមាត់របស់ស្វាមី តាមរយៈការចាក់បំពេញត្រង់បរិវេណថ្ងាស និងខ្ទង់ច្រមុះ ក្នុងក្តីសង្ឃឹមថានឹងជួយលើករាសី និងនាំហុងស៊ុយល្អៗចូលមកក្នុងគ្រួសារ។ លោកស្រី ទ្រី ដាណា បានរៀបរាប់ឱ្យដឹងថា ពេលទៅពិភាក្សាជាមួយគ្រូពេទ្យកែសម្ផស្សមួយចំនួន គេបានណែនាំឱ្យស្វាមីរបស់លោកស្រីចាក់សារធាតុបំពេញ (Filler) លើទម្រង់មុខ។ ប៉ុន្តែក្រោយពេលចាក់រួច លទ្ធផលបែរជាធ្វើឱ្យផ្ទៃមុខស្វាមីកាន់តែហើម និងបាត់បង់ភាពស្រស់សង្ហាដូចពីមុន ធ្វើឱ្យលោកស្រីមានអារម្មណ៍អាណិតស្វាមីជាពន់ពេក។

បន្ទាប់ពីឃើញសភាពផ្ទៃមុខស្វាមីមិនដូចការរំពឹងទុក និងរងការរិះគន់ពីមហាជនមួយចំនួន លោកស្រី ទ្រី ដាណា បានសម្រេចចិត្តឱ្យគេមកចាក់រំលាយហ្វីលល័រ (Filler) នោះចេញវិញទាំងអស់។ ទន្ទឹមនឹងនេះ លោកស្រីក៏បានផ្ញើសារដាស់តឿនទៅកាន់អ្នកដែលមានបំណងចង់កែសម្ផស្សដោយការចាក់ហ្វីលល័រត្រង់ច្រមុះ ឬថ្ងាស សូមពិចារណាឱ្យបានដិតដល់ និងជៀសវាងការចាក់សារធាតុនេះ ដោយលោកស្រីណែនាំថា ការជ្រើសរើសវិធីវះកាត់កែសម្ផស្សទើបជាជម្រើសប្រសើរជាង ដើម្បីកុំឱ្យជួបបញ្ហាដូចស្វាមីរបស់លោកស្រី។

ស្របពេលដែលរឿងរ៉ាវនេះកំពុងផ្ទុះការចាប់អារម្មណ៍ អ្នកដែលធ្លាប់សិក្សាជ្រៅជ្រះផ្នែកហុងស៊ុយក៏បានបញ្ចេញមតិពន្យល់ផងដែរថា តាមក្បួនតម្រាពិតប្រាកដ ហុងស៊ុយរបស់មនុស្សម្នាក់ៗពឹងផ្អែកលើកត្តាធំៗចំនួន ៣ ជាចម្បង នោះគែ ទី១ កត្តាថ្ងៃខែឆ្នាំកំណើត គឺជាជតារាសី និងធាតុដើមដែលជាប់មកជាមួយបុគ្គលផ្ទាល់តាំងពីកំណើត។ទី២ កត្តាបរិយាកាសរស់នៅ ទាក់ទងនឹងការរៀបចំលំនៅឋាន ទិសដៅនៃការសាងសង់ផ្ទះសម្បែង រួមទាំងការជ្រើសរើសពណ៌សម្លៀកបំពាក់ដែលត្រូវនឹងធាតុរបស់ខ្លួន។ទី៣ កត្តាមនុស្សផ្ទាល់ គឺការប្រព្រឹត្ត អត្តចរិត ការខិតខំប្រឹងប្រែង និងសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃ។

អ្នកជំនាញហុងស៊ុយបានបញ្ជាក់បន្ថែមថា ចំពោះការកែប្រែទម្រង់មុខមាត់ដើម្បីឱ្យមានហុងស៊ុយ គ្រាន់តែជាផ្នែកបន្ទាប់បន្សំប៉ុណ្ណោះ ពោលគឺមិនមែនជាកត្តាកំណត់ជោគវាសនាទាំងស្រុងនោះឡើយ។ ហេតុការណ៍របស់ស្វាមីលោកស្រី ទ្រី ដាណា លើកនេះ បានក្លាយជាបទពិសោធន៍ និងជាមេរៀនដ៏សំខាន់មួយសម្រាប់មហាជន ដែលនិយមការកែសម្ផស្សតាមជំនឿ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយលើរាងកាយរបស់ខ្លួន៕

Discover

Sponsor

spot_imgspot_img

Latest

អតីតកាលដ៏ស៊ីវិល័យ! រំឭកវត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង

វត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង

ពីផ្កាតាមវាលស្រែ និងសួនច្បារ ក្លាយជាគ្រឿងលម្អសក់ដ៏ប្រណិតរបស់កូនក្រមុំខ្មែរ

ពីផ្កាតាមវាលស្រែ ក្លាយជាគ្រឿងលម្អសក់ដ៏ប្រណិតរបស់កូនក្រមុំខ្មែរ