សមគ្នាឥតខ្ចោះ! កូនស្រីអ្នកឧកញ៉ា ជីប ម៉ុង និងគូដណ្ដឹង ដឹកដៃគ្នាគ្រងស្បៃខ្មែរថត Pre-wedding យ៉ាងប្រណីតនៅអង្គរវត្ត​

នៅពេលដែលអភិជនជំនាន់ក្រោយមកជួបគ្នាដោយក្តីស្រឡាញ់ ក្រោមការដឹងឮនិងប្រកាសពរជ័យពីចាស់ទុំទាំងសងខាង មិនត្រឹមតែបង្កើតបានជារឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមង្គលដ៏ធំមួយដែលមហាជនទូទាំងប្រទេសសម្តែងក្តីរីករាយ និងកោតសរសើរមិនដាច់ពីមាត់។ រឿងរ៉ាវដ៏ប្រពៃ និងជាដំណឹងល្អនៃមង្គលការរបស់គ្រួសាអភិជន ដែលទន្ទឹងរង់ចាំបានមកដល់ហើយ កញ្ញា អ៊ឹង វត្តី ហៅ(Marshell) ដែលជាកូនស្រីបង្កើតរបស់ អ្នកឧកញ៉ា លាង ម៉េង ជាសហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group) រួមជាមួយគូដណ្ដឹង លោក ស៊ី ហ៊ួតកុក ដែលត្រូវជាកូនប្រុសបង្កើតរបស់ អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ ប្រធានក្រុមហ៊ុន បុរី អេចអិន ឌីវេឡុបមិន រៀលអ៊ីស្តេត (Borey HN Development Real Estate) បានដឹកដៃគ្នាយ៉ាងផ្អែមល្ហែមទៅថត Pre-wedding) នៅលើទឹកដីប្រវត្តិសាស្ត្រ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក នាប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ តើគូកន​កាន់ដៃគ្នាដល់​ចាស់​របស់ ​កូនស្រីអ្នកឧកញ៉ា ជីប ម៉ុង មានប្លង់ថតទៅទីណាខ្លះនៃ​ទឹកដីដ៏ពិសិដ្ឋ និង​រូបសម្រស់​បែបណា មកតាមដានជាមួយ មង្គលសិរី ទាំងអស់គ្នា?

បន្ទាប់ពីបានរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការស្របតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ រយៈពេលមិនប៉ុន្មានឆ្នាំមកនេះ កញ្ញា អ៊ឹង វត្តី និងលោក ស៊ី ហ៊ួតកុក តែងតែបណ្ដើរគ្នាយ៉ាងត្រសងចូលរួមក្នុងកម្មវិធីតូចធំផ្សេងៗ ទាំងក្នុងក្របខ័ណ្ឌក្រុមហ៊ុន និងពិធីជួបជុំគ្រួសារ។ សកម្មភាពទាំងនេះមិនត្រឹមតែបង្ហាញពីភាពផ្អែមល្ហែម និងការយល់ចិត្តគ្នារវាងគូស្នេហ៍វ័យក្មេងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរឹតចំណងមេត្រីភាព និងភាពស្និទ្ធស្នាលរវាងគ្រួសារមហាសេដ្ឋីដ៏មានឥទ្ធិពលទាំងពីរឱ្យកាន់តែរឹងមាំទ្វេឡើង។

នៅក្នុងឱកាសថត Pre-wedding ដ៏មានន័យនៅលើទឹកដីអង្គរអច្ឆរិយៈ គូស្នេហ៍ដ៏ស័ក្តិសមមួយគូនេះបានជ្រើសរើសការគ្រងសម្លៀកបំពាក់បុរាណខ្មែរយ៉ាងផ្ចិតផ្ចង់។ ក្នុងឈុតស្បៃខ្មែរយ៉ាងប្រណីត កញ្ញា អ៊ឹង វត្តី មើលទៅពិតជាមានសម្រស់ស្រស់ស្អាត ស្រទន់ ស្រគត់ស្រគំ និងបង្ហាញនូវកិរិយាទន់ភ្លន់គួរឱ្យស្រឡាញ់ខ្លាំងណាស់។ការជ្រើសរើសគ្រងឈុតបុរាណខ្មែរនេះ មិនត្រឹមតែជាការរំលេចនូវសម្រស់ និងវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីរបស់គ្រួសារ ជីប ម៉ុង ដែលជានិច្ចកាលតែងតែជាអ្នកស្រឡាញ់ អភិរក្ស និងលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរយ៉ាងសកម្ម និងមិនដែលអាក់ខានឡើយ។

អ្វីដែលកាន់តែពិសេស និងបង្កើតបានជារូបភាពដ៏មានន័យជក់ចិត្តនោះ គឺនៅក្នុងអំឡុងពេលថត Pre-wedding នោះដែរ មាតាបិតាបង្កើតទាំងសងខាងរបស់កូនក្រមុំនិងកូនកម្លោះ រួមមាន អ្នកឧកញ៉ា លាង ម៉េង និង លោកជំទាវ គឹម ចាន់ណា ព្រមទាំងដន្លងគឺ អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ និង លោកជំទាវ ជា ដាណែត ក៏បានគ្រងនូវឈុតបុរាណខ្មែរយ៉ាងថ្លៃថ្នូរ និងបានចូលរួមថតរូបជុំគ្នាបង្កើតបានជាបរិយាកាសគ្រួសារដ៏កក់ក្តៅបំផុត។ សកម្មភាព និងស្នាមញញឹមប្រកបដោយភាពរីករាយនិងស្និទស្នាលទាំងនេះ បានសបញ្ជាក់យ៉ាងច្បាស់ថា គ្រួសារទាំងពីរពិតជាមានភាពស័ក្តិសម និងត្រូវធាតុគ្នាយ៉ាងឥតខ្ចោះ។

សម្រាប់គូស្នេហ៍មួយគូនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងសង្ហារប៉ិនប្រសប់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងពីរថែមទាំងមាន ចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយការអប់រំ និងចរិយាសម្បត្តិថ្លៃថ្នូរ ទទួលបានការដឹងឮនិងប្រកាសពរជ័យពីចាស់ទុំទាំងសងខាងយ៉ាងត្រឹមត្រូវ។ ភាពសមរម្យ និងថ្លៃថ្នូរទាំងក្នុងភ្នែកគ្រួសារ និងមហាជន បានធ្វើឱ្យពួកគេទទួលបាននូវការសរសើរ និងពាក្យជូនពរយ៉ាងច្រើនសន្ធឹកសន្ធាប់ពីគ្រប់ទិសទី៕

Discover

Sponsor

spot_imgspot_img

Latest

ទម្លាយប្រវត្តិស្នេហានៃការជួបគ្នា មុនឈានដល់ពិធីការដ៏រ៉ូមែនទិកនៅបឹង Como របស់ CEO វ័យក្មេង គួច វរ្ម័ន និង អេលីហ្សា

ពិធីរៀបអាពាហ៍ពិពាហ៍ដ៏កក់ក្តៅ លក្ខណៈគ្រួសារ ប៉ុន្តែពោរពេញដោយភាពប្រណីត និងរ៉ូមែនទិកឥតឧបមា រវាង CEO វ័យក្មេង លោក គួច វរ្ម័ន និងភរិយាដ៏ស្រស់ស្អាត កញ្ញា ឈុនប៊ុនថា (ហៅ អេលីហ្សា) នៅលើទឹកដីនៃ បឹង Como ដ៏ល្បីល្បាញក្នុងប្រទេសអ៊ីតាលី។

ច្នៃប្រឌិតខ្ពស់!ពិធីភ្ជាប់ពាក្យបែបធម្មជាតិកណ្តាលវាលស្រែ អមដោយជំនូនភោគផលក្នុងស្រុកកម្រៗ និងផ្កាកៀបសក់ធ្វើពីមាស ២ម៉ឺនដុល្លារជាង

ពិធីភ្ជាប់ពាក្យដ៏ស្អាតប្លែកភ្នែក និងកម្របានជួប ដោយសារតែការរៀបចំរោងពិធីយ៉ាងប្រណិតនៅកណ្តាលវាលស្រែធម្មជាតិ ផ្សារភ្ជាប់ជាមួយនឹងការលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរដើមយ៉ាងរស់រវើក ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។