មកដឹងពីវិធីសាស្ត្រការពារសិទ្ធិ និងទារសំណងការខូចខាតពេលត្រូវ កូនកំលោះរត់ចោលរោងការ

ក្នុងសង្គមបច្ចុប្បន្ន ពិធីមង្គលការគឺជាថ្ងៃដ៏មានសិរីសួស្តី និងជាថ្ងៃដ៏មានតម្លៃបំផុតសម្រាប់គូស្នេហ៍គ្រប់រូប ប៉ុន្តែផ្ទុយទៅវិញ ហេតុការណ៍ដែលនឹកស្មានមិនដល់ និងសែនកម្សត់ហួសចិត្តមួយ បានកើតឡើងនៅលើទឹកដីខេត្តកំពង់ធំ ដោយកូនកំលោះបានសម្រេចចិត្តមិនចូលខ្លួនក្នុងពិធីមង្គលការ និងសុំផ្ដាច់ពាក្យនៅចំថ្ងៃចូលរោងជ័យតែម្តង បន្សល់ទុកឱ្យកូនក្រមុំអង្គុយសំពះផ្ទឹមទាំងទឹកភ្នែកមុខទស្សនិកជន និងភ្ញៀវកិត្តិយស។

តើរឿងរ៉ាងទាំងនេះ មកពីមូលហេតុអ្វី?

យោងតាមការរៀបរាប់ពីសំណាក់ខាងកូនក្រមុំ បានឱ្យដឹងថា មូលហេតុចម្បងដែលធ្វើឱ្យកូនកំលោះសម្រេចចិត្តមិនមកចូលរួមក្នុងថ្ងៃសំខាន់នេះ គឺដោយសារតែខាងប្រុស ខឹង និងអន់ចិត្ត ដែលខាងស្រី ថាឱ្យខ្លួនមានស្រី ទើបធ្វើឱ្យខាងប្រុសបែរជាខឹងសម្បាបដិសេធមិនចូលរោងការទៅវិញ។ អ្វីដែលកាន់តែកម្សត់ទៅទៀតនោះគឺកូនក្រមុំរូបនេះមិនបានដឹងសូម្បីបន្តិចថាបុរសជាគូដណ្តឹងរបស់ខ្លួនមានគ្រួសាររួចជាស្រេចបាត់ទៅហើយនោះទេ​  ដោយទើបតែដឹងរឿងការពិតមុនថ្ងៃចូលរោងការត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃរៀបចំពិធី រោងការត្រូវបានសង់រួចរាល់ គ្រឿងបរិក្ខារ ម្ហូបអាហារ ភ្លេងការនិងការអញ្ជើញភ្ញៀវកិត្តិយសបានរៀបចំចប់សព្វគ្រប់អស់ទៅហើយដែលធ្វើឱ្យស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុតនោះ ម្តាយ និងសាច់ញាតិខាងកូនស្រី ដើម្បីលួងលោមផ្លូវចិត្តកូន និងរក្សាភាពថ្លៃថ្នូរ ក៏សម្រេចចិត្តបន្តរៀបចំកម្មវិធីមង្គលការនេះរហូតដល់ចប់កម្មវិធីតែម្តង។

ជុំវិញហេតុការណ៍នេះមហាជនជាច្រើនបានចោទសួរថាតើហេតុផលអ្វីបានជាគ្រួសារខាងស្រីនៅតែបន្តរៀបចំពិធីរហូតដល់ចប់ទាំងឈឺចាប់បែបនេះ? ចម្លើយគឺអាចដោយសារតែការគោរពដល់ភ្ញៀវកិត្តិយសដែលបានចំណាយពេលមកចូលរួម និងដើម្បីកុំឱ្យបាត់បង់មុខមាត់ ក៏ដូចជាការប្រែក្លាយពិធីមង្គលការឱ្យទៅជាការជួបជុំញាតិមិត្តដើម្បីលើកទឹកចិត្ត និងលួងលោមផ្លូវចិត្តកូនក្រមុំឱ្យឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។

បើយោងតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ករណីដែលកូនកំលោះរត់ចោលរោងការ ឬមិនមកចូលរួមពិធីមង្គលការដែលបានរៀបចំរួចជាស្រេចនោះ មិនមែនជាបទល្មើសព្រហ្មទណ្ឌដែលត្រូវមានទោសទណ្ឌជាប់ពន្ធនាគារឡើយ ប៉ុន្តែវាជាការរំលោភលើកិច្ចសន្យាខាងរដ្ឋប្បវេណី។ដូចនេះខាងស្រីមានសិទ្ធិពេញលេញក្នុងការប្តឹងទៅតុលាការផ្នែករដ្ឋប្បវេណី ដើម្បីទាមទារសំណងការខូចខាតពីខាងប្រុស ដោយផ្អែកលើទិដ្ឋភាពច្បាប់ដូចជា

១. ការទាមទារសំណងការខូចខាត (សំណងរដ្ឋប្បវេណី)

ដោយសារតែមិនទាន់មានការចុះសំបុត្រអាពាហ៍ពិពាហ៍ ចំណងប្តីប្រពន្ធមិនទាន់កកើតតាមច្បាប់នៅឡើយទេ ប៉ុន្តែការព្រមព្រៀងរៀបការ និងការបោះជំហានដល់ការរៀបចំរោងការ គឺស្មើនឹង «ការបំពានការសន្យា»។ ខាងស្រីអាចទាមទារ៖

  • សំណងខូចខាតសម្ភារៈ៖ ទាមទារឱ្យខាងប្រុសសងរាល់ការចំណាយទាំងអស់ក្នុងការរៀបចំពិធីការ ដូចជា ថ្លៃជួលរោងការ ថ្លៃម្ហូបអាហារភេសជ្ជៈ ថ្លៃសម្អាងការ ថ្លៃថតរូប ថ្លៃធៀបការ និងប្រាក់កក់ផ្សេងៗដែលបានចំណាយរួច។
  • សំណងខូចខាតផ្លូវចិត្ត និងកេរ្តិ៍ឈ្មោះ (ជំងឺចិត្ត)៖ ការបោះបង់ចោលក្នុងថ្ងៃការ ធ្វើឱ្យខាងស្រី និងក្រុមគ្រួសាររងការអាម៉ាស់ជាខ្លាំងចំពោះមុខភ្ញៀវកិត្តិយស និងសាធារណជន។ ខាងស្រីអាចទាមទារប្រាក់សំណងជំងឺចិត្តចំពោះការខូចខាតកេរ្តិ៍ឈ្មោះ និងការឈឺចាប់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនេះ។

ក្នុងករណីជួបហេតុការណ៍នេះ ខាងស្រីគួរតែប្រមូលរាល់ភស្តុតាងនៃការចំណាយទាំងអស់ (វិក្កយបត្រ ធៀបការ រូបថតរោងការ) និងស្វែងរកជំនួយផ្លូវច្បាប់ពីមេធាវី ដើម្បីរៀបចំលិខិតប្តឹងទាមទារសំណងការខូចខាតទាំងសម្ភារៈ និងផ្លូវចិត្តនៅតុលាការ៕

Discover

Sponsor

spot_imgspot_img

Latest

ផ្ទះទី២នៅតែកក់ក្តៅ! វត្តមាន Angelina Jolie នៅភ្នំពេញលើកនេះ ពោរពេញដោយភាពសាមញ្ញ និងការឱ្យតម្លៃវប្បធម៌ខ្មែរ

វត្តមាន Angelina Jolie នៅភ្នំពេញលើកនេះ ពោរពេញដោយភាពសាមញ្ញ និងការឱ្យតម្លៃវប្បធម៌ខ្មែរ

អតីតកាលដ៏ស៊ីវិល័យ! រំឭកវត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង

វត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក តាមរយៈបទ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ»ជាភាសាបារាំង ក្នុងរាត្រីហ្វ្រង់កូហ្វូនី

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក តាមរយៈបទ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ»ជាភាសាបារាំង