រូបថតប្រវត្តិសាស្ត្រ៖ ស្ត្រីខ្មែរក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បុរាណ ឆ្នាំ១៩២៨

នេះជារូបថតពណ៌ធម្មជាតិដ៏កម្រ និងមានតម្លៃជាប្រវត្តិសាស្ត្រយ៉ាងក្រៃលែង ដែលត្រូវបានថតដោយជនជាតិបារាំង គឺលោក Gervais Courtellemont ហើយបានចុះផ្សាយជាផ្លូវការនៅក្នុងទស្សនាវដ្តីអន្តរជាតិ National Geographic កាលពីខែកញ្ញា ឆ្នាំ១៩២៨ ដែលបានដាក់ចំណងជើងថា «The Enigma of Cambodia» នេះបើតាមការបញ្ជាក់របស់ហ្វេសប៊ុកផេកបុរាណាចារ្យ ។ មួយ​ប៉ុស្ដិ៍​ណា មួយ​សន្លឹកណា​ក៏​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ឆ្លុះ​បញ្ចាំងពី​ប្រវត្តិសាស្ត្រ ដែល​បន្សល់ទុក​ពី​បុព្វបុរសដូនតាខ្មែរ​ដល់​អ្នកជំនាន់ក្រោយ​ឲ្យ​ថែរក្សា​បន្តដែរ។

នៅក្នុងរូបថតប្រវត្តិសាស្ត្រដែលមានអាយុកាលជិត ១ សតវត្សរ៍នេះ បានរំលេចនូវរូបសម្រស់យ៉ាងសមរម្យ និងថ្លៃថ្នូររបស់ស្ត្រីខ្មែរម្នាក់ ក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បុរាណយ៉ាងប្រណិត។ នាងបានគ្រង «ស្បៃ» ប៉ាក់ឌិនរៀបចំយ៉ាងផ្ចិតផ្ចង់ ដណ្តប់លើស្មា យ៉ាងសមរម្យតាមក្បួនខ្នាតបុរាណ។ អមដោយគ្រឿងអលង្ការភ្លឺចែងចាំង រួមមាន កងដៃ, ខ្សែរពាក់ឈៀង, និងខ្សែក្រវាត់មាស ដែលស្តែងចេញពីភាពប្រណីត និងសិល្បៈនៃការច្នៃម៉ូដសម្លៀកបំពាក់ខ្មែរក្នុងសម័យកាលនោះ។

រូបថតមួយសន្លឹកនេះ មិនត្រឹមតែជាការកត់ត្រានូវសម្រស់នារីខ្មែរក្នុងអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ភស្តុតាងប្រវត្តិសាស្ត្ររស់» ដែលបង្ហាញយ៉ាងច្បាស់ពីការថែរក្សា និងការផ្ទេរមរតកវប្បធម៌ អរិយធម៌ ព្រមទាំងសិល្បៈនៃការរៀបចំមង្គលការរបស់ដូនតាខ្មែរ តាំងពីដើមសតវត្សរ៍ទី២០ ឱ្យនៅតែបន្តរស់រវើក និងមានឥទ្ធិពលរហូតមកដល់យុគសម័យបច្ចុប្បន្ន៕

Discover

Sponsor

spot_imgspot_img

Latest

ស្នេហាឆ្លងកាត់សម័យកាល៖ តើស្នេហាសម័យមុនបារាំង សម័យបារាំង និងសម័យបច្ចេកវិទ្យាខុសគ្នាបែបណា?

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជារឿងស្នេហារបស់បុព្វបុរសយើងពីអតីតកាល អង្រួនចិត្ត និងជ្រាលជ្រៅខ្លាំងម្ល៉េះ? បើក្រឡេកមើលថយក្រោយក្នុងសម័យបុរាណមុនសម័យបារាំង សេចក្តីស្រឡាញ់រវាងកំលោះក្រមុំគឺស្ថិតក្រោមក្របខ័ណ្ឌប្រពៃណីដ៏តឹងរ៉ឹងបំផុត រហូតដល់ពេលដែលឥទ្ធិពលលោកខាងលិចចាប់ផ្តើមហូរចូលមកក្នុងសម័យអាណានិគមបារាំង ចន្លោះឆ្នាំ ១៨៦៣-១៩៥៣ ដែលធ្វើឱ្យទិដ្ឋភាពស្នេហា ប្ដូរមកមានភាពទន់ភ្លន់ និងរ៉ូមែនទិកបន្តិច។ ចុះបើប្រៀបធៀបជាមួយសម័យបច្ចេកវិទ្យាវិញ តើដំណើរការនៃបេះដូងទាំងបីសម័យកាលនេះខុសគ្នាយ៉ាងដូចម្តេចខ្លះ? ដូចនេះសូមតាមដានជាមួយ មង្គលសិរី ទាំងអស់គ្នា ។ សម័យមុនសម័យបារាំង ក្នុងសម័យកាលបុរាណមុនពេលឥទ្ធិពលបារាំងចូលមកដល់ ទំនាក់ទំនងរវាងកំលោះក្រមុំគឺស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់ឪពុកម្តាយ និងចាស់ទុំក្នុងគ្រួសារ ដោយយុវជននិងយុវតីគ្មានឱកាសបានជួបគ្នា ឬនិយាយគ្នាតែពីរនាក់ដោយសេរីឡើយ។ រាល់ការរៀបការភាគច្រើនត្រូវបានរៀបចំឡើងទាំងស្រុងដោយឪពុកម្តាយជាអ្នកផ្សំផ្គុំ។នារីខ្មែរត្រូវបានអប់រំឱ្យរក្សាខាន់ស្លា និងចរិយាសម្បត្តិយ៉ាងខ្ជាប់ខ្ជួន។...

ឃ្លា១ម៉ាត់របស់លោក ម៉ាក្រុង ធ្វើឱ្យ វណ្ណដា រំភើបស្ទើរគាំង ថែមទាំងបន្សល់ទុកចម្ងល់រឿងលិខិតអាថ៌កំបាំងមួយច្បាប់!

វណ្ណដា រំភើបស្ទើរគាំង នៅពេលដែលលោក ម៉ាក្រុង បានអញ្ជើញមកចាប់ដៃលោក ហើយសួរដោយភាពរួសរាយរាក់ទាក់ថា៖ «អ្នកជាតារារ៉េប វណ្ណដា មែនទេ?»។

អតីតកាលដ៏ស៊ីវិល័យ! រំឭកវត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង

វត្តមានឡានប្រណិតៗ ដែលធ្លាប់អង្រួនបេះដូងអភិជនខ្មែរក្នុងសម័យបារាំង