មោទនភាពកូនខ្មែរ! ប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ALmée Couture ផ្ទុះឈ្មោះល្បីដល់អន្តរជាតិ ក្រោយកំពូលតារាចិន Yang Mi ស្លៀកក្នុងកម្មវិធីធំក្នុងប្រទេសចិន

រំភើបជំនួសស្នាដៃកូនខ្មែរ! ប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ALmée Couture កំពុងតែផ្ទុះឈ្មោះល្បីល្បាញយ៉ាងខ្លាំងលើឆាកអន្តរជាតិ និងបានសាងមោទនភាពជាថ្មីជូនប្រទេសជាតិ ខណៈដែលស្ទីលរចនាម៉ូតដ៏ស្អាតប្រណីតនៃប្រ៊េនខ្មែរមួយនេះ បានឆក់យកបេះដូងកំពូលតារាស្រីជួរមុខប្រទេសចិន Yang Mi (យ៉ាំង មី) ឱ្យមកស្លៀកបង្ហាញខ្លួនយ៉ាងលេចធ្លោ និងប្រកបដោយកិត្យានុភាពលើឆាកកម្មវិធីធំថ្នាក់ជាតិនៅប្រទេសចិន។

ឈ្មោះរបស់ប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ALmée Couture ដែលស្ថិតក្រោមការគ្រប់គ្រង និងច្នៃប្រឌិតដោយអ្នករចនាម៉ូដល្បីឈ្មោះ តាំង សុខហៀង (Taing Sokhang) កំពុងបន្តស្នាដៃយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិ។ មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែប្រ៊េនដ៏ប្រណិតនេះ តែងតែបង្កប់នូវភាពច្នៃប្រឌិតខ្ពស់ ដោយការរំលេចបញ្ចូលគ្នារវាងរចនាបថបែបបុរាណ សម័យ និងប្រពៃណី ដើម្បីចូលរួមលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់។

ប្រភព៖ ALmée Couture

កន្លងមក ALmée Couture មិនត្រឹមតែបង្កើតភាពល្បីល្បាញតាមរយៈការតាំងបង្ហាញម៉ូដ (Fashion Show) លំដាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចិត្តតារាល្បីៗ និងបវរកញ្ញាអន្តរជាតិជាច្រើនរូបឱ្យជ្រើសរើសយកឈុតសម្លៀកបំពាក់នេះសម្រាប់បង្ហាញខ្លួនក្នុងកម្មវិធីធំៗផងដែរ។

ភាពរំភើប និងមោទកភាពរបស់ប្រជាជនកម្ពុជាបានផ្ទុះឡើងជាថ្មីម្តងទៀត នៅពេលដែលគេបានឃើញវត្តមានរបស់កំពូលតារាស្រីជួរមុខប្រទេសចិន គឺកញ្ញា Yang Mi (យ៉ាំង មី) បានសម្រេចចិត្តជ្រើសរើសយកឈុតសម្លៀកបំពាក់ដ៏ប្រណីតពីប្រ៊េនខ្មែរ ALmée Couture ក្នុងខឡិកហ្សិនថ្មីដែលមានឈ្មោះថា «Le Jardin des Rêves» មកស្លៀក បង្ហាញខ្លួនយ៉ាងស្រស់ស្អាត និងលេចធ្លោនៅលើឆាកនៃកម្មវិធីប្រារព្ធខួបដ៏ធំ Honor of Kings 2026 Anniversary Co-Creation Night លើទឹកដីប្រទេសចិន។

ភាពស្រស់ស្អាត និងការរចនាយ៉ាងប្រណិតនៃឈុតនេះ បានរួមចំណែកយ៉ាងខ្លាំងក្នុងការទាក់ទាញក្រសែភ្នែកទស្សនិកជនអន្តរជាតិឱ្យងាកមកចាប់អារម្មណ៍ពីសមត្ថភាព និងស្នាដៃដ៏វិសេសវិសាលរបស់កូនខ្មែរ។ មិនតែប៉ុណ្ណោះ ក្រៅពីតារាសម្ដែងស្រី Yang Mi ក៏មានវត្តមានតារាចិនជួរមុខល្បីៗចំនួន ២ រូបផ្សេងទៀត ដែលបានសម្រេចចិត្តស្លៀកឈុតសម្លៀកបំពាក់ប្រ៊េនខ្មែរដ៏ស្រស់ស្អាតអស្ចារ្យនេះ ចូលរួមក្នុងកម្មវិធីសិល្បៈធំៗដទៃទៀតនៅប្រទេសចិនផងដែរ ដែលនេះពិតជាសបញ្ជាក់ឱ្យឃើញពីឥទ្ធិពល និងគុណតម្លៃនៃម៉ូដសម្លៀកបំពាក់ខ្មែរលើឆាកអន្តរជាតិផងដែរ៕

Discover

Sponsor

spot_imgspot_img

Latest

ជួយទាំងវប្បធម៌ ជួយទាំងសេដ្ឋកិច្ច និងអត្តសញ្ញាណជាតិ! ហេតុអ្វីបានជាការប្រើប្រាស់របស់ខ្មែរក្នុងពិធីមង្គលការ កំពុងក្លាយជាទំនោរ ដ៏ពេញនិយម?

ដោយមើលឃើញពីការផ្លាស់ប្តូរឥរិយាបថប្រកបដោយវិជ្ជមានទាក់ទងនិងអត្តសញ្ញាណជាតិក្នុងពិធីមង្គលការខ្មែរ លោក បណ្ឌិត គី សេរីវឌ្ឍន៍ បានលើកទឹកចិត្តអ្នកដែលរៀបអាពាហ៍ពិពាហ៍ ឱ្យធ្វើបែបនេះ ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។

មកស្គាល់ថ្នាក់ដឹកនាំ Next Gen របស់អ្នកឧកញ៉ា លាង ម៉េង ដែលបានភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍រួច

Next Gen របស់អ្នកឧកញ៉ា លាង ម៉េង ដែលបានភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍រួច

ក្តៅគគុកពេញបណ្តាញសង្គម! រងការរិះគន់ធ្ងន់ៗជុំវិញ «ថៃលួចចម្លងវប្បធម៌» អស់ពីកម្ពុជា ដល់មីយ៉ាន់ម៉ា ឡាវ និងឥណ្ឌូនេស៊ី

កន្លងមក មហាជនធ្លាប់តែឃើញការជកជែកដេញដោលយ៉ាងក្តៅគគុកពាក់ព័ន្ធនឹងការលួចចម្លងស្បៃ សម្លៀកបំពាក់ និងប្រពៃណីរបស់កម្ពុជា។ ប៉ុន្តែឥឡូវនេះ ប្រតិកម្មបានរីករាលដាលដល់បណ្តាប្រទេសជិតខាងជាច្រើនទៀតដូចជា ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។

ច្នៃប្រឌិតខ្ពស់!ពិធីភ្ជាប់ពាក្យបែបធម្មជាតិកណ្តាលវាលស្រែ អមដោយជំនូនភោគផលក្នុងស្រុកកម្រៗ និងផ្កាកៀបសក់ធ្វើពីមាស ២ម៉ឺនដុល្លារជាង

ពិធីភ្ជាប់ពាក្យដ៏ស្អាតប្លែកភ្នែក និងកម្របានជួប ដោយសារតែការរៀបចំរោងពិធីយ៉ាងប្រណិតនៅកណ្តាលវាលស្រែធម្មជាតិ ផ្សារភ្ជាប់ជាមួយនឹងការលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរដើមយ៉ាងរស់រវើក ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។