មកស្គាល់ថ្នាក់ដឹកនាំ Next Gen អ្នកឧកញ៉ា លាង ឃុន និង ឧកញ៉ា លាង ហួង (ហេនរី)ដែលបានភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍រួច

ក្រៅពី អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ភាគីដៃគូស្ថាបនិកដ៏សំខាន់មួយទៀតគឺ អ្នកឧកញ៉ា លាង ឃុន ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khmer Beverages ក៏មានបុត្រប្រុស-ស្រី ជា​អ្នក​ជំនាន់ក្រោយ (Next Gen) ដែលបាន និងកំពុងចូលរួមដឹកនាំអាជីវកម្មសម្ព័ន្ធក្រុមហ៊ុន និងបានរៀបអាពាហ៍ពិពាហ៍និងភ្ជាប់ពាក្យជាសិរីមង្គលផងដែរ ដោយក្នុងនោះរួមមាន៖

១. លោក អ៊ឹង វីរៈ
ដែលជាកូនប្រុសច្បង អ្នកឧកញ៉ា លាង ឃុន ជា CEO វ័យក្មេង និងជាអ្នកបន្ត ក្រុមហ៊ុន Khmer Beverages មានសមត្ថភាព បានចូលរោងពិធីភ្ជាប់ពាក្យយ៉ាងអធិកអធមជាមួយ កញ្ញា ស៊ុន ស៊ីមុនី ដែលជាកូនស្រីពៅរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីភ្ជាប់ពាក្យនេះធ្វើឡើងនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៣។ ហើយមួយរយះកន្លងមក លោក អ៊ឹង វីរៈ និងភរិយាអ្នកនាង ស៊ុន ស៊ីមុនី ក៏បានរៀបការនៅលើទឹកដីអឺរ៉ុបរួចហើយដែរ ហើយក៏និងមានគម្រោងរៀបការនៅចុងឆ្នាំ២០២៦នេះដែរ។


២. អ៊ឹង កណិការ
ជាកូនស្រី អ្នកឧកញ៉ា លាង ឃុន បានរៀបអាពាហ៏ពិពាហ៏ជាមួយកូនកំលោះ ប៉ែន សំអាតសុទ្ធជាតិ ជាកូនប្រុសរបស់លោក ប៉ែត សំអាត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣។

ក្រៅពីជីវិតអាពាហ៍ពិពាហ៍ និងមង្គលការដ៏អធិកអធម ក្រុមអ្នកបន្តវេនជំនាន់ក្រោយ (Next Gen) របស់គ្រួសារជីប ម៉ុង ទាំងអស់ សុទ្ធសឹងតែជាបុគ្គលដែលមានចំណេះដឹងជ្រៅជ្រះ បានបញ្ចប់ការសិក្សាពីបរទេស និងកំពុងកាន់កាប់តំណែងសំខាន់ៗនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ ជីប ម៉ុង គ្រុប (ដូចជា វិស័យអចលនទ្រព្យ ភេសជ្ជៈ ធនាគារ និងផ្សារទំនើប) ដើម្បីដឹកនាំសម្ព័ន្ធក្រុមហ៊ុននេះឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតនៅលើទីផ្សារកម្ពុជា។

ដោយឡែកសម្រាប់ Next Gen របស់អ្នកឧកញ៉ា លាង ហួង (ហេនរី)ក៏បានភ្ជាប់ពាក្យរួចហើយដែរ ដោយកញ្ញា អ៊ឹង នីកូល (Nicole)ជាកូនស្រីរបស់អ្នកឧកញ៉ា លាង ហួង (ហេនរី) ជាអគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិក ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង។ ដែលត្រូវជាគូដណ្តឹងលោក ផន មុតច័ន្ទឧត្តម ហៅ (Erich) ។ លោក ផន មុតច័ន្ទឧត្តម ហៅ Erich ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិក និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។

ពិធីភ្ជាប់ពាក្យរបស់ Next Gen ទាំងពីររូប បានប្រព្រឹត្តទៅក្រោមបរិយាកាសយ៉ាងប្រកបដោយសិរីសួស្តី ភាពកក់ក្តៅ និងភាពអស្ចារ្យ។ នៅក្នុងពិធីនោះ មានការរៀបចំតុបតែងលម្អយ៉ាងផ្ផ្អែមល្ហែម ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ខ្មែរយ៉ាងខ្ជាប់ខ្ជួន។ការគូផ្គង និងភ្ជាប់ពាក្យរវាងកញ្ញា អ៊ឹង នីកូល និងលោក ផន មុតច័ន្ទឧត្តម (Erich) ត្រូវ បានគេមើលឃើញថាជាការភ្ជាប់ចំណងមេត្រីភាពដ៏រឹងមាំរវាងគ្រួសារពាណិជ្ជករជាន់ខ្ពស់ និងឥស្សរជនជាន់ខ្ពស់ក្នុងប្រទេសកម្ពុជា៕

Discover

Sponsor

spot_imgspot_img

Latest

ឱ្យសមជាកូនក្រមុំខ្មែរ!ហេតុអ្វីកូនក្រមុំសម័យថ្មីគួរងាកមកសៀតផ្កាស្រស់ខ្មែរក្នុងថ្ងៃមង្គល?

ភាពថ្លៃថ្នូររបស់កូនក្រមុំខ្មែរយើង មិនត្រឹមតែស្តែងចេញតាមរយៈការគ្រងសម្លៀកបំពាក់ហូលផាមួង ឬគ្រឿងអលង្ការភ្លឺផ្លេកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានរំលេចឡើងយ៉ាងស្រស់ស្អាត និងមានមន្តស្នេហ៍តាមរយៈ « ការសៀតផ្កាស្រស់លើសក់ »។

ក្តៅគគុកពេញបណ្តាញសង្គម! រងការរិះគន់ធ្ងន់ៗជុំវិញ «ថៃលួចចម្លងវប្បធម៌» អស់ពីកម្ពុជា ដល់មីយ៉ាន់ម៉ា ឡាវ និងឥណ្ឌូនេស៊ី

កន្លងមក មហាជនធ្លាប់តែឃើញការជកជែកដេញដោលយ៉ាងក្តៅគគុកពាក់ព័ន្ធនឹងការលួចចម្លងស្បៃ សម្លៀកបំពាក់ និងប្រពៃណីរបស់កម្ពុជា។ ប៉ុន្តែឥឡូវនេះ ប្រតិកម្មបានរីករាលដាលដល់បណ្តាប្រទេសជិតខាងជាច្រើនទៀតដូចជា ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។