ពីអតីតកាលជាង ១០ ឆ្នាំមុន រហូតដល់ថ្ងៃវិលចួបគ្នាវិញ! តារាស្រី ភិន សុដាលីស បើកបង្ហាញមុខម្ចាស់បេះដូងចាស់ ក្លាយជាគូស្នេហ៍ថ្មីយ៉ាងផ្អែមល្ហែម!

រឿងរ៉ាវស្នេហារបស់តារាស្រីប្រជាប្រិយអ្នកនាង ភិន សុដាលីស ដែលបច្ចុប្បន្នកំពុងរស់នៅទឹកដីសហរដ្ឋអាមេរិកជាមួយកូនស្រីបណ្តូលចិត្ត កំពុងក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ។ បន្ទាប់ពីស្ងប់ស្ងាត់ និងការប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាចាស់កន្លងមក ពេលនេះតារាស្រី ភិន សុដាលីស បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ក្រោយពីនាងសម្រេចចិត្ត បើកបង្ហាញមុខច្បាស់ៗនៃបុរសរូបសង្ហាដែលជាម្ចាស់បេះដូងថ្មី ដែលការពិតទៅគឺជាបុរសដែលធ្លាប់ជាគូដណ្តឹងនិងគ្នា កាលពីអតីតកាលនោះឯង។

កន្លងមក ក្រោយពីបានបញ្ជាក់ពីការបែកបាក់ចំណងស្នេហាចាស់ តារាស្រី ភិន សុដាលីស ធ្លាប់បានធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និងទាយខុសទាយត្រូវម្តងរួចមកហើយ តាមរយៈការបង្ហោះរូបភាពគូជាមួយបុរសម្នាក់ដោយបាំងមុខ និងបានបញ្ជាក់ថាបើជាប់ការសាកល្បងនឹងបង្ហាញមុខឱ្យដឹង។ មិនឱ្យមហាជនរង់ចាំយូរពេក ពេលនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកនាង បានសម្រេចចិត្តបើកបង្ហាញមុខមាត់ពិតរបស់បុរសរូបសង្ហារនោះយ៉ាងច្បាស់ៗ ព្រមទាំងបានទម្លាក់រូបភាព និងវីដេអូផ្អែមល្ហែមជាច្រើនសន្លឹកនៅលើទឹកដីអាមេរិកទៀតផង។អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ និងរំភើបចិត្តនោះ គឺថាបុរសដែលជាម្ចាស់បេះដូងថ្មីរបស់អ្នកនាង ភិន សុដាលីស តាមពិតមិនមែនជាអ្នកណាផ្សេងឡើយ តាមពិតគឺជា «គូដណ្តឹងចាស់» របស់នាងកាលពីអតីតកាលនោះឯង។ ដោយគ្រានោះ ក៏ធ្លាបលេចដំណឹងថានាងធ្លាប់បានភ្ជាប់ពាក្យ ប៉ុន្មានឆ្នាំក្រោយមក ក៏ស្ងាត់ដំណឹងរបស់អ្នកនាងនិងគូដណ្តឹង រហូតទើបលេចដំណឹងម្តងទៀតនេះឯង ដែលអ្នកទាំងពីអាចត្រូវរ៉ូវគ្នាវិញ។

តាមរយៈការរំឭកឡើងវិញរបស់អ្នកនាង ភិន សុដាលីស បានឱ្យដឹងថា អ្នកនាង និងបុរសរូបនោះដែលមានឈ្មោះថា Roy បានស្គាល់រាប់អាន និងមានភាពស្និទ្ធស្នាលជាមួយគ្នាជាលើកដំបូងតាំងពីអំឡុងឆ្នាំ ២០១៣ មកម្ល៉េះ។ ក្នុងនោះ ពួកគាត់ធ្លាប់ជាដៃគូសម្តែង MV បទចម្រៀងជាមួយគ្នា និងធ្លាប់បានចាប់ដៃគ្នាដើរលេងកម្សាន្តនៅក្រៅប្រទេសយ៉ាងរីករាយ ខណៈដែលកាលនោះ លោក Roy គឺជាបុរសម្នាក់រស់នៅប្រទេសកាណាដា។

ការវិលត្រឡប់មកចាប់ដៃគ្នាសាងភាពផ្អែមល្ហែមសារជាថ្មីរវាងតារាស្រី ភិន សុដាលីស និងលោក Roy ក្រោយពីបានឆ្លងកាត់ពេលវេលា និងការឃ្លាតឆ្ងាយគ្នារាប់ឆ្នាំនេះ បានធ្វើឱ្យមហាជន និងមិត្តភក្តិក្នុងវិស័យសិល្បៈ ក៏ដូចជាអ្នកគាំទ្រជាច្រើន សម្តែងក្តីរំភើប និងផ្ញើសារជូនពរដល់សុភមង្គលរបស់អ្នកទាំងពីរជាបន្តបន្ទាប់៕

Discover

Sponsor

spot_imgspot_img

Latest

ទម្លាយប្រវត្តិស្នេហានៃការជួបគ្នា មុនឈានដល់ពិធីការដ៏រ៉ូមែនទិកនៅបឹង Como របស់ CEO វ័យក្មេង គួច វរ្ម័ន និង អេលីហ្សា

ពិធីរៀបអាពាហ៍ពិពាហ៍ដ៏កក់ក្តៅ លក្ខណៈគ្រួសារ ប៉ុន្តែពោរពេញដោយភាពប្រណីត និងរ៉ូមែនទិកឥតឧបមា រវាង CEO វ័យក្មេង លោក គួច វរ្ម័ន និងភរិយាដ៏ស្រស់ស្អាត កញ្ញា ឈុនប៊ុនថា (ហៅ អេលីហ្សា) នៅលើទឹកដីនៃ បឹង Como ដ៏ល្បីល្បាញក្នុងប្រទេសអ៊ីតាលី។

មកស្គាល់ថ្នាក់ដឹកនាំ Next Gen អ្នកឧកញ៉ា លាង ឃុន និង ឧកញ៉ា លាង ហួង (ហេនរី)ដែលបានភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍រួច

Next Gen អ្នកឧកញ៉ា លាង ឃុន និង ឧកញ៉ា លាង ហួង (ហេនរី)ដែលបានភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍រួច

នៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ! យូណេស្កូនឹងសម្រេចជាផ្លូវការលើការដាក់បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

យូណេស្កូនឹងសម្រេចជាផ្លូវការលើការដាក់បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

កក្រើកស្រុកខ្មែរ! មង្គលការអភិជន SENG & CHO ដេគ័រប្រណីតដូចវិមានសួគ៌ មហាជនលាន់មាត់សរសើរគ្រប់គ្នា

តើអ្នកធ្លាប់ឃើញពិធីមង្គលការដែលថត Pre-wedding រហូតដល់ ១៣ ប្រទេស ប្រើប្រាស់រ៉ូបរៀបការទម្ងន់ ៥០ គីឡូ និងកាន់បាច់ផ្កាគ្រីស្តាល់ Swarovski តម្លៃរហូតដល់ $៦,០០០