មិនត្រឹមតែប្រជាជនកម្ពុជាឡើយដែលផ្ទុះប្រតិកម្ម! រលកនៃការរិះគន់ជុំវិញការចម្លង និងទាញយកវប្បធម៌អ្នកជិតខាងពីសំណាក់ប្រទេសថៃ កំពុងតែឆាបឆេះយ៉ាងក្តៅគគុកពេញតំបន់អាស៊ាន បន្ទាប់ពីឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី បានចេញមុខប្រតិកម្មជាបន្តបន្ទាប់ចំពោះការបាត់បង់អត្តសញ្ញាណដើមរបស់ខ្លួន។ តើប្រទេសថៃលួចចម្លងវប្បធម៌ កម្ពុជា និងប្រទេសជិតខាងទាំងនោះមានអ្វីខ្លះ?

កន្លងមក មហាជនធ្លាប់តែឃើញការជកជែកដេញដោលយ៉ាងក្តៅគគុកពាក់ព័ន្ធនឹងការលួចចម្លងស្បៃ សម្លៀកបំពាក់ និងប្រពៃណីរបស់កម្ពុជា។ ប៉ុន្តែឥឡូវនេះ ប្រតិកម្មបានរីករាលដាលដល់បណ្តាប្រទេសជិតខាងជាច្រើនទៀត៖

ប្រទេសឡាវ៖ ក្រុមសម្តែងរបស់ថៃបានយកទម្រង់វប្បធម៌ភាគឥសាន ដែលទាក់ទងនឹងវត្ថុស្រក្ការបូជាដ៏ស័ក្តិសិទ្ធិរបស់ឡាវតាំងពីបុរាណកាល ទៅប្រើប្រាស់ដោយគ្មានការបញ្ជាក់ ឬសុំការអនុញ្ញាតពីប្រភពដើមឡើយ។ប្រទេសមីយ៉ាន់ម៉ា (ភូមា)៖ ខ្សែភាពយន្តថៃត្រូវបានគេរកឃើញថា បានយកម៉ូតសម្លៀកបំពាក់រាជវង្សភូមាមកប្រើប្រាស់ រួចអះអាងថាជាសម្លៀកបំពាក់តំបន់ថៃភាគខាងជើង។ប្រទេសឥណ្ឌូនេស៊ី៖ បវរកញ្ញា Miss Globe របស់ថៃ បានស្លៀកសារុងក្រណាត់បាទីក (Batik)នៅក្នុងកម្មវិធីបបរកញ្ញា ដែលជាសំពត់ប្រពៃណីប្រើតែក្នុងពិធីមង្គលការនៅកោះជ្វាភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី តែថៃប្រកាសថាជា «វប្បធម៌រួម» ដោយសារធ្លាប់ចុះបញ្ជីឈុតកេបាយ៉ា (Kebaya) រួមគ្នា ប៉ុន្តែមតិមហាជនឥណ្ឌូនេស៊ីនៅតែសម្តែងការខឹងសម្បារ និងរិះគន់ថៃយ៉ាងធ្ងន់ធ្ងរជុំវិញទង្វើមួយនេះ៕

